សុខភាព

ថៃរំពឹងថាវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់​ខ្លួន​នឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ

BY
Khmernote Media
May 21, 2020

ប្រទេស​ថៃ​រំពឹង​ទុក​ថា​ខ្លួន​នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 នៅ​ឆ្នាំ​ក្រោយ​បន្ទាប់ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​នៃ​ការ​តេស្តសាកល្បងលើ​សត្វ​កណ្ដុរ នេះបើ​តាមមន្ត្រី​ថៃនិយាយ​កាលពីថ្ងៃទី២០ ខែឧសភា។

វ៉ាក់សាំង​ ប្រភេទ RNA (messenger RNA) នេះ​ត្រូវ​បាន​បង្កើត​ដោយ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​នៃ​សាកលវិទ្យាល័យ Chulalongkorn។ វ៉ាក់សាំង​នេះ​នឹង​ជួយ​ជំរុញ​រាងកាយ​ឲ្យ​ផលិត​ antigen ​ជាម៉ូលេគុលនៅលើផ្ទៃរបស់វីរុសដែលអាចជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ឆ្លើយ​តប​ទៅនឹង​វីរុស។

អ្នកជំនាញ​ថៃ​នឹង​ចាប់ផ្ដើម​ធ្វើ​តេស្ដ​​វ៉ាក់សាំង​ថ្មី​នេះ​ទៅ​លើ​សត្វ​ស្វា​បន្ត​ទៀតនៅ​សប្ដាហ៍​ក្រោយបន្ទាប់ពី​តេស្ដ​លើ​សត្វ​កណ្ដុរ​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ នេះបើយោង​តាម​លោក Taweesin Wisanuyothin អ្នក​នាំ​ពាក្យ​របស់​រាជរដ្ឋាភិបាល​គ្រប់គ្រង​ស្ថានភាព​COVID-19។ លោក​ក៏​បាន​បន្ត​ទៀត​ថា​អ្នកជំនាញ​​រំពឹង​ថា​វ៉ាក់សាំង​​នឹង​ប្រើ​ប្រាស់​នៅ​ឆ្នាំ​ក្រោយ ហើយ​ប្រទេស​ថៃ​ចង់​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​មាន​វ៉ាក់សាំង​ប្រឆាំងវីរុសCOVID-19 និង​ដាក់​ឲ្យ​ប្រើប្រាស់។

បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ជាង​១០០​ដែល​បាន​បង្កើត​ឡើង​ ហើយ​មាន​វ៉ាក់សាំង​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ការ​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស​ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​លើកឡើង​ថា​វ៉ាក់សាំង​អាច​នឹង​ត្រូវ​ការ​ពេល​យ៉ាងតិច​១២​ខែ។

គិត​មក​ដល់​ថ្ងៃ​នេះ​ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​សរុប ៣ ០៣៤​ករណី ក្នុង​នោះ​មាន​អ្នក​ជា ២ ៨៥៧​នាក់​ និង​អ្នកស្លាប់ ៥៦​នាក់។

រូបតំណាង

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: