ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចិនបំបែកកំណត់ត្រាពិភពលោកបង្ហោះ Drone ជាង១ពាន់គ្រឿង បង្កើតជាទស្សនីភាពប្លែកៗនៅលើអាកាស

    BY Khmernote Media May 4, 2018
    ចិនបំបែកកំណត់ត្រាពិភពលោកបង្ហោះ Drone ជាង១ពាន់គ្រឿង បង្កើតជាទស្សនីភាពប្លែកៗនៅលើអាកាស

    ចិន៖ កាលពីពេលថ្មីៗនេះ ចិនបានបំបែកកំណត់ត្រាពិភពលោកថ្មីៗមួយតាមរយៈការ​ប្រើប្រាស់យន្តហោះ Drone ចំនួន ១,៣៧៤ គ្រឿង មកបង្កើតជាក្បាច់រាំ រូបភាព និងទស្សនីយភាពប្លែកៗនៅលើអាកាស និងនៅចំពីលើជញ្ជាំងទីក្រុង Xi’an (អ្នកខ្លះហៅថាក្រុងនេះថា Xi’an City Wall​) ក្នុងខេត្ត Shaanxi ភាគខាងជើងប្រទេសចិន។

    ការបង្ហាញដោយប្រើប្រាស់យ​ន្តហោះ Drone នេះ មានរយៈពេលសរុប១៣នាទី ហើញពន្លឺភ្លើង ដែលចេញពីយន្តហោះ Drone មានបណ្តោយប្រវែង ១,២០០ ម៉ែត្រ និងទទឹង​ ១០០ ម៉ែត្រ។  ហើយគេអាចមើលឃើញទស្សនភាពនេះពីលើជញ្ជាំងទីក្រុងទៅក្នុងរយៈកំពស់ ២៦០ ម៉ែត្រ។

    សូមបញ្ជាក់ថា តំណត់ត្រាថ្មីនេះ គឺជាការបំបែកកំណត់ត្រាចាស់ដែលបានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិតរដូវរងារ ដែលកាលនោះគេបានប្រើប្រាស់យន្តហោះ Drone ចំនួន ១,២១៨គ្រឿងតែប៉ុណ្ណោះ។ សូមអញ្ជើញប្រិយមិត្ត ទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ CGTN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay