សិល្បៈ

មហាជនចាញ់បោកអស់រាប់ខែ តាមពិតរឿងនាយតាក់ស៊ី គ្រោងរៀបការប្រពន្ធថ្មី និងទិញឡាន Lexus 330 ឲ្យ ជារឿងប្រឌិតដែលកើតចេញពីការដឹកនាំរបស់ K01 ដើម្បីប្រូម៉ូតឃ្លាំងលក់ឡានរបស់ខ្លួនប៉ុណ្ណោះ

BY
Khmernote Media
May 22, 2020

មហាជនជាច្រើនធ្លាប់បានទទួលដំណឹងមួយទាក់ទងនឹងនាយតាក់ស៊ី តារាកំប្លែងល្បីឈ្មោះដែលក្រោយពីលាចាកសិខាបទរួច ស្រាប់តែបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងគូស្នេហ៍ថ្មី និងទិញរថយន្តទំនើប Lexus RX330 ថែមទៀតផង។ ដំណឹងដ៏ភ្ញាក់ផ្អើលនេះ បានធ្វើអោយបងប្អូនមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺនាយតាក់ស៊ីបានប្រកាសថានឹងរៀបចំមង្គលការនៅខែឧសភា នេះថែមទៀតផង។ រហូតមកទល់ពេលនេះ នាយតាក់ស៊ី ក៏បានទម្លាយការពិតនៃរឿងនេះឡើងវិញ ដែលធ្វើអោយមហាជនមានការហួសចិត្តយ៉ាងខ្លាំង ព្រោះរឿងពិតមិនដូចការគិតនោះឡើយ។

ក្នុងជំនួបបទសម្ភាសន៍រវាងនាយតាក់ស៊ី ជាមួយកញ្ញា ញឹម ច័ន្ទថន បានអោយដឹងថា តាមពិតរឿងរ៉ាវនាយតាក់ស៊ី មានគូស្នេហ៍ថ្មី និងទិញរថយន្ត Lexus RX330 មួយគ្រឿងអោយគូស្នេហ៍នោះជារឿងមិនពិតនោះទេ ដោយនាយតាក់ស៊ីថាវាជាការរៀបចំរបស់លោក K01 ដើម្បីឡង់សេឃ្លាំងលក់រថយន្តរបស់ K01 តែប៉ុណ្ណោះ។ នាយតាក់ស៊ី បានបន្តអោយដឹងទៀតថា ដោយសារតែមានបងប្អូនមហាជនជាច្រើនមានការយល់ច្រឡំច្រើន ទាក់ទងនឹងរឿងលោកមានគូស្នេហ៍ថ្មី ហើយនឹងរៀបការខែឧសភា នេះទើបលោកសម្រេចចិត្តទម្លាយការពិត ដោយតាមពិតទៅវាជាការសម្តែង ដើម្បីអោយបងប្អូនមានការចាប់អារម្មណ៍ ទៅលើឃ្លាំងលក់ឡានតែប៉ុណ្ណោះ៕

Share This Post: