បច្ចេកវិទ្យា

ចំនួនលក់នៃឧបករណ៍ AIoTមានដល់ជាងមួយលានគ្រឿង realmeប្តេជ្ញាចិត្តនឹងក្លាយជាម៉ាកផលិតផលAIoT ដែលមានការរីកចម្រើនលឿនបំផុតទូទាំងពិភពលោក

BY
Khmernote Media
May 22, 2020

ថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ ខេត្តសិនជិនប្រទេសចិន

realme ដែលជាម៉ាកទូរស័ព្ទដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោកបានប្រកាសជាផ្លូវការថា រាប់មកដល់ខែមេសាឆ្នាំ២០២០ ចំនួនលក់នៃផលិតផល AIoT នៅជុំវិញពិភពលោកបានមានដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ផលិតផលrealme Buds Air និងកាសBluetooth ដែលបានដាក់ប្រកាសបានទទួលការគាំទ្រនិងសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់និងនិងបណ្តាអ្នកសារព័ត៌មានទូទាំងពិភពលោក។ នៅក្នុងឆ្នាំ២០២០ realmeនឹងបន្តនាំនូវឧបករណ៍សំលេង AIoTជាច្រើនម៉ូឌែលមកជូនអ្នកគាំទ្រទាំងអស់ជុំវិញពិភពលោក។ដូចជាrealme Buds Q និង realme Buds Air Neoដែលនឹងដាក់ប្រកាសនៅក្នុងថ្ងៃទី 25ខែឧសភានេះផងដែរ។

ក្រៅពីនេះ realme ប្តេជ្ញាចិត្តនឹងក្លាយជាម៉ាកផលិតផលAIoTដែលមានភាពរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ដោយមានគម្រោងក្នុងមួយឆ្នាំដាក់ប្រកាសផលិតផលបច្ចេកវិទ្យាពេញនិយមឆ្លាតវៃជាង៥០ម៉ូឌែល បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំនុច “បុគ្គល គ្រួសារ និងការធ្វើដំណើរ“ ៣ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយមនិងឆ្លាតវៃ ។

ម៉ាកបច្ចេកវិទ្យាពេញនិយមដែលហ៊ានឆ្ពោះទៅមុខ នាំយកមកនូវផលិតផលពេញនិយមដល់យុវវ័យ

ដោយឈរលើជំហរ “អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នា និងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់អតិថិជន។ បន្ទាប់ពីបានធ្វើការសហការជាមួយនឹងអ្នករចនាម៉ូតជនជាតិជប៉ុនដ៏ល្បីឈ្មោះលោក Naoto Fukasawa និង DJ Alan Walker ដ៏ល្បីទូទាំងពិភពលោក realme ក៏បានអញ្ជើញលោក José Lévy ជាពិសេស ដែលជាអ្នករចនាម៉ូតនៃHermes ចូលរួមជាមួយ realmeStudio ក្នុងនាមជាអ្នករចនាពេញនិយមដែលrealme បានអញ្ជើញជាពិសេស ហើយការរចនាដំបូងនេះគឺrealme Buds Q នឹងមានការដាក់ជា ផ្លូវការ នៅថ្ងៃទី២៥ខែឧសភានេះ។

លោក José Lévy បានប្រើដុំថ្ម ធ្វើជាការបំផុសគំនិតនៃការរចនារួមផ្សំជាមួយការរចនានៃភាពពេញនិយមរបស់ realme និងបានរំលេចឡើងនូវកាសត្រចៀកម៉ូឌែលដំបូងគឺrealme Buds Q ។ ការរចនានេះគឺមានការបត់បែននិងមានគុណភាពសំលេងល្អឥតខ្ចោះ ធ្វើអោយត្រចៀកទទួលបានអារម្មណ៍ស្រស់ស្រាយ និងធ្វើអោយបទពិសោធន៍តន្ត្រីទទួលបាននូវភាពអស្ចារ្យបំផុត។

រីឯម៉ូឌែល realme Buds Air Neo មួយទៀតដែលជិតនឹងដាក់ប្រកាសនេះដែរ ក៏មានគុណភាពនិងការរចនាទាន់សម័យ នឹងក្លាយជាផលិតផលដែលពេញនិយមទូទាំងពិភពលោក និងក្លាយជាកាសប្លូធូសឥតខ្សែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ។

ប្តេជ្ញាចិត្តរៀបចំប្រព័ន្ធ realme UNI Smart AIoT អោយក្លាយជាម៉ាកផលិតផលAIoTដែលមានភាពរីកចម្រើនលឿនជាងគេទូទាំងពិភពលោក

នៅក្នុងកម្មវិធីដាក់ប្រកាសrealme X5 Pro ជាផ្លូវការទូទាំងពិភពលោក realme បានប្រកាសថានឹងប្រើប្រាស់កម្មវិធី realme Link ដោយភ្ជាប់តាមរយៈបណ្តាញកណ្តាលធំៗ៤គឺ៖ ទូរទស្សន៍ឆ្លាតវៃ នាឡិកាឆ្លាតវៃ កាសប្លូធូសនិងបាសសម្លេងឆ្លាតវៃ និងអាចភ្ជាប់បានតាមរយៈផលិតផលAIoTដែលពេញនិយមជាច្រើន បង្កើតនូវនិន្នាការជីវិតដ៏ឆ្លាតវៃដោយផ្អែកលើចំនុច “ បុគ្គល គ្រួសារ និងការធ្វើដំណើរ “ ៣ចំណុចរួមបញ្ចូលតែមួយនាំមកជូនយុវវ័យនូវជីវិតដែលមានភាពពេញនិយមនិងឆ្លាតវៃ ។

សម្រាប់បណ្តាញកណ្តាលធំៗទាំង៤ realme បានដាក់ចរាចរណ៍នូវកាសប៊្លូធូសរួចរាល់ហើយ ហើយសម្រាប់ការលក់នៅទូទាំងពិភពលោកបានមានចំនួនរហូតដល់ជាងមួយលានគ្រឿង។ រួមជាមួយនឹងទូរទស្សន៍ឆ្លាតនិងនាឡិកាឆ្លាតវៃដែលនឹងត្រូវដាក់ប្រកាសនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 25 ខែឧសភានេះ realmeគឺបានដាក់ចរាចរណ៍៣បណ្តាញរួចហើយ ថែមទាំងបានសម្រេចនូវការគ្របដណ្តប់ពេញនៃបណ្តាញទាំង៣ផងដែរ និងបានសម្រេចនូវគម្រោងសម្រាប់កន្លះឆ្នាំដំបូងយ៉ាងលឿន។

ក្រោយបង្កើតបានរយៈពេលពីរឆ្នាំ realme បានមានការរីកចម្រើនឆាប់រហ័សក្លាយជាម៉ាកស្មាតហ្វូនដែលមានភាពរីកចម្រើនឆាប់រហ័សបំផុតទូទាំងពិភពលោក ។ បានជាប់ក្នុងចំណាត់ថ្នាក់ កំពូលទី៧ក្នុងពិភពលោកដែលមានអតិថិជនប្រមាណជាង៣៥លាននាក់ ថែមទាំងក្លាយជាអ្នកបច្ចេកវិទ្យា 5Gនៅក្នុងទីផ្សារសំខាន់ៗដូចជាចិននិងអឺរ៉ុបជាដើម និងបន្តធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាពេញនិយម ផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍ដំបូងបំផុតនៃជីវិតបច្ចេកវិទ្យាឆ្លាតវៃនៃសម័យ5G និងទទួលបាននូវភាពសប្បាយរីករាយនៃបច្ចេកវិទ្យា។

Share This Post: