ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្ចាត់ស្បែកខ្មៅចេញពីកែងដៃ និងជង្គង់ ជាមួយវិធីសាស្ត្របែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំងនេះ

    BY Khmernote Media May 3, 2018
    កម្ចាត់ស្បែកខ្មៅចេញពីកែងដៃ និងជង្គង់ ជាមួយវិធីសាស្ត្របែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំងនេះ

    ការប្រមូលផ្ដុំគ្នានៃកោសិកាស្បែកដែលងាប់ៗ ការត្រូវពន្លឺព្រះអាទិត្យផ្ទាល់ញឹកញាប់ អតុល្យភាពនៃអ័រម៉ូន ឬការកកិតនៃស្បែក គឺជាមូលហេតុចម្បងៗដែលបណ្ដាលឲ្យស្បែកត្រង់ជង្គង់ និងកែងដៃ ប្រែជាឡើងក្រិនខ្មៅ។ ប៉ុន្តែកុំបារម្ភ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិងាយៗ ដើម្បីកម្ចាត់ស្បែកខ្មៅត្រង់កែងដៃ និងជង្គង់ ចំណាយតិច ប៉ុន្តែទទួលបានលទ្ធផលជាទីគាប់ចិត្ត ៖

    ១. ត្រសក់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកត្រសក់ប៉ុន្មានចំនិតក្រាស់ៗមកដុសខាត់លើកែងដៃ និងជង្គង់ ឬក្រោមក្លៀករបស់អ្នកក៏បានសម្រាប់រយៈពេល ១៥ នាទី។ បន្ទាប់មកទុកចោលសម្រាប់រយៈពេល ៥ នាទី ថែមទៀត សឹមលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តន៍ឲ្យបានជាប្រចាំ រហូតទទួលបានលទ្ធផលគាប់ចិត្ត។

    ២. ក្រូចឆ្មារ និងម្ស៉ៅ Baking soda ៖ អ្វីដែលអ្នកត្រូវធ្វើ គឺយកក្រូចឆ្មារ (ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរប្រើប្រាស់ក្រូចឆ្មារពណ៌លឿង) ១ ផ្លែ ទៅកាត់ជា ២ កំណាត់។ បន្ទាប់មករោយម្ស៉ៅ baking soda ១ ស្លាបព្រាបាយលើផ្ទៃខាងលើនៃក្រូច ហើយដុសវាលើកែងដៃ និងជង្គង់របស់អ្នកសម្រាប់រយៈពេល ១ នាទី រួចទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍សារឡើងវិញរៀងរាល់ ២ ថ្ងៃ ម្ដង។

    ៣. ប្រទាលកន្ទុយក្រពើ និងទឹកដោះគោស្រស់ ៖ លាយទឹកគោស្រស់ ជាមួយនឹងជែលប្រទាលកន្ទុយ ក្នុងបរិមាណស្មើគ្នា កូរឲ្យសព្វ រួចលាបល្បាយនេះទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលពេញ ១ យប់ សឹមលាង
    សម្អាតចេញជាមួយនឹងទឹកធម្មតានៅព្រឹកបន្ទាប់។

    ៤. ដំឡូងបារាំង ៖ កិន និងច្របាច់យកទឹកចេញពីដំឡូង បន្ទាប់មកលាបវាទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលលើស្បែកសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ បន្ទាប់មកលាបក្រែមផ្ដល់សំណើមពីលើជាការស្រេច។

    ៥. រមៀត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀតក្នុងបរិមាណសមល្មមជាមួយនឹងទឹកដោះគោស្រស់ ១ ស្លាបព្រាកាហ្វេ។ លាបម៉ាស្សាល្បាយលើកែងដៃ និងជង្គង់ សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ហើយទុកចោលលើស្បែករហូតដល់ស្ងួត សឹមលាង
    សម្អាតចេញដោយប្រើទឹកក្ដៅឧណ្ហៗជាការស្រេច។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចចូលក្នុងល្បាយផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។

    ៦. ប្រេងដូង ៖ បន្ទាប់ពីងូតទឹករួច ចូរលាបប្រេងដូងទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី រហូតដល់ប្រេងជ្រៀបចូលស្បែក។ អ្នកក៏អាចបន្ថែមទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាកាហ្វេចូលក្នុងប្រេងដូង ១ ស្លាបព្រាកាហ្វេ ហើយលាបម៉ាស្សាល្បាយលើជង្គង់ និងកែងដៃសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ដើម្បីទទួលបានលទ្ធផលល្អប្រសើរដូចគ្នាផងដែរ។

    ៧. ទឹកឃ្មុំ ៖ លាយទឹកឃ្មុំ ២ ស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មារម្ខាង និងម្ស៉ៅ baking soda ១ ស្លាបព្រាកាហ្វេ។ កូរល្បាយឲ្យសព្វ ហើយលាបទៅលើតំបន់ស្បែកដែលក្រិនខ្មៅ និងទុកចោលសម្រាប់រយៈពេល ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។

    ៨. ស្ករស និងប្រេងអូលីវ ៖ លាយប្រេងអូលីវ ជាមួយនឹងស្ករសក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វចូលគ្នាសិន សឹមលាបល្បាយលើជង្គង់ និងកែងដៃ ក្នុងចលនាម៉ាស្សាបែបរង្វង់សម្រាប់រយៈពេល ៥ នាទី។ អនុវត្តន៍សារឡើងវិញឲ្យបានជាប្រចាំរៀងរាល់សប្តាហ៍។

    ៩. ទឹកខ្មេះផ្លែប៉ោម និងយ៉ាអួរ ៖ លាយយ៉ាអួរ ១ ស្លាបព្រាបាយ ជាមួយនឹងទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយ។ កូរឲ្យសព្វ សឹមលាបល្បាយលើស្បែកដែលទទួលរងផលប៉ះពាល់។ ទុកចោលលើស្បែកសម្រាប់រយៈពេល ១៥ នាទី និងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តន៍សារឡើងវិញឲ្យបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay