ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របៀបថែទាំតំបន់ពិសេសរបស់ស្រ្ដី ដើម្បីកុំឲ្យមានក្លិនមិនល្អ

    BY Khmernote Media May 3, 2018
    របៀបថែទាំតំបន់ពិសេសរបស់ស្រ្ដី ដើម្បីកុំឲ្យមានក្លិនមិនល្អ

    សុខភាពស្រ្ដី គឺត្រូវតែមានការសំអាតជាប្រចាំមិនអាចមិនខ្វល់បានទេ ព្រោះថាវាអាចធ្វើឲ្យឆ្លងរោគបានដោយយើងមិនដឹងខ្លួន ជាពិសេសអាចបង្កឲ្យមានក្លិនមិនល្អទៀតផង។ ហេតុនេះដើម្បីរក្សាតំបន់ពិសេសរ១បស់ស្រ្ដីឲ្យបានត្រឹមត្រូវនារីគួរតែស្វែងយល់ឲ្យបានច្បាស់។ ខាងក្រោមនេះគឺជារបៀបថែទាំសុខភាពទ្វារមាសរបស់ស្រ្ដីឲ្យបានត្រឹមត្រូវ៖

    ១. អ្នកមិនគួរកោរសក់នៅតំបន់សំខាន់នោះទេ ព្រោះថាវាមានតួនាទីមិនឲ្យមេរោគចូលទៅក្នុងរាងកាយរបស់អ្នកបានដោយងាយស្រួល

    ២. អ្នកមិនគួរស្លៀកខោខូវប៊យ រឺក៏ខោសាច់ក្រណាត់ណាដែលតឹងនៅតំបន់សំខាន់ពេកនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់កន្លែងទ្វារមាស

    ៣. ក្រោយពីអ្នកចូលបន្ទប់ទឹករួចអ្នកគួរតែយកក្រដាស់មកជូតសំអាតតំបន់ពិសេសឲ្យបានស្អាតល្អ ព្រោះដើម្បីបង្ការឆ្លងរោគពីកន្លែងផ្សេងមកកន្លែងពិសេសអ្នក

    ៤. គួរតែលាងសំអាតជាមួយនឹងទឹកសំអាតជាប្រចាំ

    ៥. អ្នកមិនគួរទិញថ្នាំសម្លាប់មេរោគមកប្រើប្រាស់នោះទេ ព្រោះវាអាចធ្វើឲ្យឆ្លងរោគបាន

    ៦. អ្នកមិនគួរធ្វើការលាងសំអាតញឹកញាប់ពេកនោះទេ ព្រោះវាអាចឲ្យកើតមានជាតិក្បុង និងផ្សិតដែលនាំឲ្យមានក្លិនមិនល្អ

    ៧. អ្នកគួរជៀសវាងប្រើប្រាស់ខោក្នុងដដែលជាប់គ្នា ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទ្វារមាសរបស់អ្នក

    ៨. អ្នកគួរតែជ្រើសរើសស្រោមបារណាដែលមិនតឹងពេក ព្រោះវាធ្វើឲ្យទ្វារមាសរបស់អ្នកថប់ ក៏ដូចជាតឹងពេក

    ៩. អ្នកគួរតែផ្អាកនៅក្នុងញ៉ាំអាហារគ្រឿងសមុទ្រ ព្រោះវាអាចបណ្ដាលឲ្យអ្នកអាកមិនមករដូវ ពិសេសអាចឲ្យមានការរលាក។

    នារីត្រូវតែមានការថែរក្សាឲ្យបានល្អ ប្រសិនជាមានអ្វីមិនប្រក្រតីដូចជាមានការធ្លាក់ឈាម, ឈឺបរិវេណទ្វារមាស រឺក៏មានកើតរមាស់អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay