បច្ចេកវិទ្យា

កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate xs 5G លក់នៅកម្ពុជា ធូរថ្លៃជាង​ប្រទេសចិនឆ្ងាយណាស់

BY
Khmernote Media
May 23, 2020

កំពូលស្មាតហ្វូនអេក្រង់បត់ទំនើបចុងក្រោយលំដាប់ពិភពលោក Huawei Mate Xs 5G​​​ ដែលកំពុងល្បីរន្ទឺថាមានតម្លៃតម្លៃខ្ពស់កប់ពពករហូតដល់​បីបួនពាន់ដុល្លារនៅប្រទេសចិន ឥឡូវនេះដាក់លក់នៅកម្ពុជាក្នុងតម្លៃពិសេសបំផុតត្រឹមតែ 2,999$ ហើយបន្ថែម ស្រោមទូរស័ព្ទ Original និង កាសឥតខ្សែ Huawei Freebuds 3​ ដែលមានតម្លៃ $169។

អតិថិជនអាចប្រញាប់រកជាវ Huawei Mate Xs 5G នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសដែលនៅក្បែរផ្ទះជាងគេ ព្រោះចំនួនមានកំណត់។ ​ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗដែលធ្វើឲ្យ Huawei Mate Xs 5G ក្លាយជាកំពូលស្មាតហ្វូនលេចធ្លោ និងមានតម្លៃខ្ពស់បំផុតលើពិភពលោក៖

ចំណុចពិសេសទី1: រចនាបទរូបរាងនិង អេក្រង់បត់បែបអេឡហ្គង់

Huawei Mate Xs ត្រូវបានរចនារូបរាងស្តើងស្អាតបែបអេឡេហ្គង់ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់បត់ទំនើបចុងក្រោយ ដែលអាចបត់បាន ច្រើនជាង10ម៉ឺដង (ឧទាហរណ៍ថាក្នុងមួយថ្ងៃបត់50ដង យើងអាចប្រើបានរហូតទៅ 5-6ឆ្នាំ) ចង់ប្រើប្រាស់ជាស្មាតហ្វូនលំដាប់កំពូលអេក្រង់ទាំងមុខទាំងក្រោយក៏បាន (អេក្រង់មុខ 6.6” OLED អេក្រង់ក្រោយ 6.38” កម្រិតបង្ហាញច្បាស់ 2K) ជាថេប្លេតឆ្លាតវៃក៏បាន (អេក្រង់លាតពេញ 8”) (តោះពិសោធជាក់ស្តែងទាំងអស់គ្នា)។​ បន្ទាប់ពីពិសោធន៍ជាក់ស្តែងហើយយើងសង្កេតឃើញថា Huawei Mate Xs 5G នេះ ពិតកំពូលស្មាតហ្វូនអេក្រង់បត់ល្អឯកប្រដោយភាពច្នៃប្រឌិតបំផុតប្រចាំឆ្នាំ2020នេះ ដែលតម្រូវចិត្តអ្នកប្រើប្រាស់គ្រប់រូប ទាំងការបំពេញការងារ និងការម្សាន្ត។

ចំណុចពិសេសទី2: ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលលំដាប់ពិភពលោក Kirin 990 5G
Huawei Mate Xs 5G ត្រូវបានក្រុមហ៊ុនហួវៃ បំពាក់នូវបន្ទះឈីបលំដាប់កំពូល Kirin 990 5G Soc ទ្រទ្រង់បច្ចេកវិទ្យា 5G (NSA and SA 5G) ធ្វើឲ្យកម្លាំងម៉ាស៊ីដំណើរការលឿនរលូនឥតទាក់ ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាពិសេសមានខួរក្បាល​ NPU ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា AI ជំនាន់ទំនើបចុងក្រោយ។ ​ Huawei Mate Xs មានរ៉េម 8 GB និងអង្គផ្ទុកទិន្នន័យ 512 GB ហើយអាចបន្ថែម 256GB។

ចំណុចពិសេសទី3: កាមេរ៉ាថតរូបកម្រិតលំដាប់អាជីព
Huawei Mate Xs 5G បំពាក់នូវកាមេរ៉ា Leica 4គ្រាប់ ថតរូបវីដេអូស្អាតស៊ីដាច់គេ (ទាំងមុខទាំងក្រោយ) កម្រិតអាជីព បំពាក់នូវបច្ចេកវិទ្យា Dual-Screen (អេក្រង់ភ្លោះ) បង្កភាពងាយស្រួលសម្រាប់លេងស្ទីលនៅពេលដែលពឹងនរណាម្នាក់ជួយថតរូប ព្រោះវាអនុញាតឲ្យ យើងអាចមើលឃើញរូបខ្លួនឯង អាចថតរូបស៊ែលហ្វីទំហំ 40 មេហ្គាភិកស៊ែល និង ថតប្លង់ទូលាយ ទំហំ 16 មេហ្គាភិកស៊ែល។ Huawei Mate Xs មានកាមេរ៉ាមេទំហំ 40 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូទៅ អាចថតរូបបានរហូតទៅ អាចថតរូបបានរហូតទៅ 30x កាមេរ៉ាទីពីរទំហំ 8 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ហ្ស៊ូម (អនុវត្តន៍3x Optical Zoom) កាមេរ៉ាទីបីទំហំ 16 មេហ្គាភិកស៊ែល សម្រាប់ថតប្លង់ទូលាយ​ និងថតប្លង់គៀកបែប Macro និង កាមេរ៉ាទីបួន ជាឡេន 3D TOF សម្រាប់ជំនួយដល់ការថតរូបភាពនិងវីដេអូព្រាលផ្ទៃខាងក្រោយ (Bokeh)។​

ចំណុចពិសេសទី4: អេក្រង់បត់មានភាពឆ្លាតវៃ Multi-Window
អេក្រង់បត់របស់ Huawei Mate X2 5G ទ្រទ្រង់ការប្រើប្រាស់កម្មវិធី Multi-Window ពីអេក្រង់លាតពេញ 8” ទៅជាអេក្រង់ឯករាជ្យពីរផ្សេងគ្នា ប៉ុន្តែសម្គាល់ការប្រើប្រាស់ដំណាលគ្នា ហើយអាចផ្លាស់ប្តូរកម្មវិធីឯកសារទៅវិញទៅមក ឧទាហរណ៍ នៅពេលដែលយើងកំពុងឆែកសារអ៊ីម៉ែលរើសរូបភាពកែសម្រួល លើអេក្រង់ទី1 យើងក៏អាចកក់ចំណាំ ឬធ្វើកិច្ចការផ្សេងៗលើអេក្រង់ទី2 ហើយវាសម្គាល់ការផ្លាស់ ចម្លងឯកសារគ្នាទៅវិញទៅមក ។

ចំណុចពិសេសទី5: បច្ចេកវិទ្យាសាកថ្មលឿនដូចហោះ Huawei SuperCharge 55W
មានកំពូលស្មាតហ្វូន Huawei Mate Xs ក្នុងដៃលេងបារម្ភរឿងបញ្ហាអស់ថ្ម អាចរីករាយបំពេញកិច្ចការងារ ទស្សនាកម្មវិធីកម្សាន្ត វីដេអូខ្សែភាពយន្ត ឬលេងហ្គេមដាច់យប់ក៏មិនខ្វល់រឿងបញ្ហាអស់ថ្ម ព្រោះមានទំហំថ្មធំមហិមា 4500mAh បំពាក់បច្ចេកវិទ្យាសាកថ្មលឿន Huawei SuperCharge 55W សាក 30នាទីបាន 85% ប្រកបដោយសុវត្ថិភាពបំផុតដែលទទួលស្គាល់ពីស្ថាប័ន TUV របស់ប្រទេសអាឡឺម៉ង់។

សរុបមក Huawei Mate Xs ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ឈានមុខគេលំដាប់ពិភពលោកមែន លោកអ្នកអាចរកទិញក្នុងតម្លៃពិសេសត្រឹមតែ​ 2,999$ នឹងទទួលបាន ស្រោមទូរស័ព្ទ Original និង កាសឥតខ្សែ Huawei Freebuds 3​ ដែលមានតម្លៃ $169 សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/?id=237604653060092&epa=SEARCH_BOX&brand_redir=237604653060092

Share This Post: