ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ផ្អើលពេញវត្តទឹកថ្លា ថា វិញ្ញាណក្ខ័ន្ធ លោកគ្រូល្ខោនខោល ទិត្យ សែន សណ្ឋិតចៅប្រុសក្នុងពិធីបុណ្យសព

    BY Khmernote Media May 24, 2020
    ផ្អើលពេញវត្តទឹកថ្លា ថា វិញ្ញាណក្ខ័ន្ធ លោកគ្រូល្ខោនខោល ទិត្យ សែន សណ្ឋិតចៅប្រុសក្នុងពិធីបុណ្យសព

    លោកសាស្រ្តាចារ្យ ទិត្យ សែន ជំនាញឯកទេសតួយក្ស ក្នុងល្ខោនខោល ដ៏ល្បីឈ្មោះបានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០ ដោយរោគាពាធ។ ការបាត់បង់សាស្ត្រាចារ្យដែលមានជំនាញទម្រង់សិល្បៈបុរាណមួយរូបនេះ គឺជាការបាត់បង់ដ៏ធំធេងមួយក្នុងសិល្បៈល្ខោនខោល។ បច្ចុប្បន្នសពលោកគ្រូសាស្រ្តាចារ្យ ទិត្យ សែន បានរៀបចំធ្វើបុណ្យនៅវត្តទឹកថ្លា។

    មុននេះបន្តិចផងដែរក៏មានគណនី Facebook ឈ្មោះ ឈរ ប៊ុនឈួន បានបង្ហោះរៀបរាប់ថា “ លេីក​ទី​មួយ​ដែល​ខ្ញុំ​មេីល​ ផ្ទាល់​និង​ភ្នែក
    វិញ្ញាណ​លោកគ្រូបានចូលសណ្ឋិតចៅប្រុសរបស់គាត់​ ចៅ​ប្រុស​របស់​គាត់មិន​មែនជាអ្នក​ល្ខោន​ខោល​ទេ​គាត់​អត់​ចេះ​រាំ​ទេ (ក៏បានរាំ យក្ស ស្វា)”។ ក្នុងនោះដែរអ្នកនាង ខាត់ សុខឃីម ក៏បានបង្ហោះសារមួយឃ្លាផងដែរក្រោយបានមើលវិដេអូមួយនេះ ដែលអ្នកនាងបានបង្ហោះសារថា៖ “ លោកគ្រូអើយ ខ្ញុំឃើញហើយ ទឹកភ្នែក…”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay