ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមស្ទាយ ក៏ដូចជាពណ៌ខោអាវក្នុងក៏អាចបញ្ជាក់ពីអត្តចរឹករបស់មនុស្សស្រីបានដែរ

    BY Khmernote Media May 3, 2018
    ត្រឹមស្ទាយ ក៏ដូចជាពណ៌ខោអាវក្នុងក៏អាចបញ្ជាក់ពីអត្តចរឹករបស់មនុស្សស្រីបានដែរ

    នារីគ្រប់រូបប្រហែលជាមិនចាប់អារម្មណ៍ទេថាគ្រាប់តែស្ទាយខោអាវក្នុង ក៏ដូចជាពណ៌របស់វាក៏អាចបញ្ជាក់ប្រាប់ពីអត្តចារឹករបស់អ្នកបានដែរ។ រឿងបែបនេះជឿ រឺមិនជឿគឺសុភាពនារីគួរតែសាកល្បងធ្វើការទស្សន៍ទាយដោយខ្លួនឯងជាមួយនឹងស្ទាយអាវ និងពណ៌ខាងក្រោមនេះ៖

    • ប្រភេទខោក្នុង

    ១. ខោអក្សរ​ T៖ អ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង និងស្រលាញ់សេរីភាព ហើយអ្នកជាមនុស្សដែលចូលចិត្តបង្ហាញពីភាពទាក់ទាញរបស់អ្នកឲ្យអ្នកដទៃបានដឹង។

    ២. ខោអក្សរ G៖​ អ្នកជាមនុស្សដែលមិនមានភាពភ័យខ្លាចអ្វីទាំងអស់ដែលខុសប្លែកពីនារីដទៃ ជាពិសេសអ្នកជាមនុស្សដែលហ៊ាន និងមិនមានភាពអឿនខ្មាស់ច្រើន។

    ៣. ខោស្បែក៖ អ្នកជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មិនងាយនឹងបោះបង់អ្វីចោលដោយងាយៗឡើយលុះត្រាតែអ្នកធ្វើវាឲ្យបានសម្រេច ហើយអ្នកក៏ជាមនុស្សម្នាក់ដែលSexy​ ផងដែរ។

    ៤. ខោ Tanga(ប្រែមកពីហ្វីលីពីន)៖ អ្នកជាមនុស្សម្នាក់ដែលធ្វើលោកទាំងមូលនៅក្នុងផ្លូវល្អ ចេះរស់នៅក្នុងជីវិតមួួយដ៏សាមញ្ញ និងមានភាពស្រស់បំព្រងរបស់។

    ៥. ខោប៊ីគីនី៖ អ្នកជាមនុស្សដែលចូលចិត្តការផ្សងព្រេង និងស្វែងរកអ្វីដែលសប្បាយរីករាយនៅក្នុងជីវិត ពិសេសអ្នកជាមនុស្សម្នាក់ដែលលាក់នូវភាពSexy នៅក្នុងខ្លួន។

    ៦. ខោ cheekies៖ ជានារីម្នាក់ដែលមានភាពក្លាហានបំផុត ហើយអ្នកក៏ចូលចិត្តក្នុងការដើរទិញឥវ៉ាន់ផងដែរ។

    ៧. ខោ Boxer៖ អ្នកជានារីម្នាក់ដែលមានភាពទាក់ទាញ មានទំនុកចិត្តលើខ្លួនឯង ហើយអ្នកមិនខ្វល់ពីសំដីអ្នកដទៃនោះទេ ប៉ុន្ដែទោះបីជាយ៉ាងណាអ្នកគឺជាមិត្តម្នាក់ដ៏សែនល្អ។

    ៨. ខោខ្លី៖ អ្នកជាមនុស្សម្នាក់ដែលម៉ត់ចត់ អាចដោះស្រាយគ្រប់បញ្ហា និងមិនមានរឿងអ្វីដែលអ្នកដោះស្រាយមិនបាននោះទេ។

    ៩. ខោចង្កេះវែង៖ អ្នកជាមនុស្សម្នាក់ដែលមានភាពជឿជាក់មកលើខ្លួនឯង និងមានភាពជឿទុកចិត្តលើមិត្តភក្ដិខ្ពស់ពេកដែលតែងតែធ្វើឲ្យអ្នកមានការខកចិត្តជាច្រើនដង។

    ១០. ខោដែលមានអក្សរ៖ បញ្ជាក់ថាអ្នកជាមនុស្សម្នាក់ដែលមិនទាន់ធំ នៅចង់សប្បាយនិងចេញក្រៅជាមួយមិត្តភក្ដិដោយមិនមានទុក្ខកង្វល់។

    • ប្រភេទអាវក្នុង

    ១. អាវអក្សរ​ T៖ អ្នកជានារីម្នាក់ដែលមានរសនិយមខ្ពស់។

    ២. អាវមូល៖ អ្នកជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្ពស់ ពេញចិត្តជាមួយនឹងជីវិតផ្ទាល់ខ្លួន ហើយអ្នកជាមនុស្សដែលស្អប់ភាពកុហក និងការសម្ដែងតែខាងមុខ។

    ៣. អាវដែលមានតែបន្ទះខាងមុខ៖ អ្នកជានារីដែលចូលចិត្តសាកល្បងនូវអ្វីដែលថ្មី ហើយជារៀងរាល់ថ្ងៃគឺជាថ្ងៃផ្សងព្រេងរបស់អ្នក លើសពីនេះអ្នកជាមនុស្សម្នាក់ដែលសាមញ្ញ។

    ៤.​ អាវ Push-up៖ អ្នកមិនខ្លាចនៅក្នុងការនិយាយរឿងអ្វីមួយទេ ទោះបីជាត្រូវនិយាយនៅនិងមុខគេក៏ដោយ ក៏អ្នកមិនខ្លាចដែរ។

    ៥. អាវកីឡា៖ ជានារីម្នាក់ដែលគិតក្នុងផ្លូវល្អជានិច្ច បើសិនជារូបនាងចង់ធ្វើអ្វីហើយនាងនឹងធ្វើឲ្យបានទោះយូរយ៉ាងណាក្ដី ហើយរូបនាងនិងមិនចង់ពឹងអ្នកណាម្នាក់នោះទេ។

    ៦. អាវដែលមានជរ៖ អ្នកមិនចូលចិត្តការមានទំនាស់នោះទេ អ្នកជាមនុស្សម្នាក់ដែលរួសរាយ ហើយបុរសតែងតែលង់ស្រលាញ់អ្នកដោយមិនដឹងខ្លួនព្រោះអ្នកជាមនុស្សដែលស្មោះត្រង់ និងបើកចំហ។

    ៧. អាវដែលមានខ្សែច្រើន៖ នារីដែលចូលចិត្តអាវបែបនេះគឺជានារីម្នាក់ដែលស្រលាញ់សេរីភាព និងមិនចូលចិត្តឲ្យនរណាម្នាក់មកចងជើងរបស់នាងនោះទេ។

    ៨. អាវចងពង៖ អ្នកជាមនុស្សដែលស្មោះត្រង់ ហើយក៏ជាមនុស្សម្នាក់ដែលឆាប់រងនូវអារម្មណ៍បំផុត ប៉ុន្ដែអ្នកជាមនុស្សម្នាក់ដែលចាំស្ដាប់ដំបូន្មានរបស់មិត្ត និងត្រៀមជានិច្ចក្នុងការជួយដល់មិត្ត។

    • ពណ៌ខោអាវ

    ១. ពណ៌ស្វាយ៖ អ្នកជាមនុស្សដែលរ៉ូមែនទិច និងចេះរក្សាទំនាក់ទំនងបានយ៉ាងល្អជាមួយដៃគូ ដែលជាហេតុធ្វើឲ្យពួកគេស្រលាញ់អ្នកកាន់តែខ្លាំង។

    ២. ពណ៌ខៀវ៖ អ្នកជានារីដែលស្មោះត្រង់ម្នាក់។

    ៣. ពណ៌បៃតង៖ អ្នកជាមនុស្សម្នាក់ដែលរួសរាយ ប៉ុន្ដែការពិតអ្នកជាសត្វចចកលាក់ក្រចក។

    ៤. ពណ៌លឿង៖ អ្នកជាមនុស្សដែលនាំសុភមង្គលមកអ្នកជិតខ្លួនគ្រប់គ្នា ប៉ុន្ដែលើកលែងពណ៌លឿងដិត ដែលអ្នកជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពច្រណែន និងទន់ខ្សោយបំផុត។

    ៥. ពណ៌ក្រហម៖ អ្នកជាមនុស្សក្លាហាន និងឈ្លៀសវៃ នៅក្នុងភ្នែកបុរសគ្រប់គ្នា។


    ៦. ពណ៌ទឹកក្រូច៖ អ្នកជាមនុស្សដែលរួសរាយម្នាក់ដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនសប្បាយ ជាពិសេសអ្នកជាមនុស្សដែលមានការប្ដេជ្ញាខ្ពស់ និងតែងតែទទួលបាននូវភាពជោគជ័យជានិច្ច។

    ៧. ពណ៌ផ្កាឈូក៖ អ្នកជានារីដែលទន់ភ្លន់ និងមានមនោសញ្ចេតនាខ្ពស់។

    ៨. ពណ៌ស៖ អ្នកជានារីដែលបរិសុទ្ធ និងមានមិនមានភាពលាក់ពុត។

    ៩. ពណ៌ខ្មៅ៖ អ្នកជាមនុស្សឆើតឆាយ, ស្វាហាប់, អាថ៌កំបាំង និងឈ្លានពាននៅក្នុងពេលតែមួយ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay