ប្រើពេលត្រឹមតែ ២ នាទី ដើម្បីកម្ចាត់កំណកកំបោរជាប់ធ្មេញ ជាមួយនឹងវិធីដ៏ងាយបំផុតមួយនេះ
សុខភាពមាត់ធ្មេញ គឺជារឿងសំខាន់ដែលអ្នកគួរតែខ្វល់ខ្វាយ។ ការថែរក្សាសុខភាពមាត់ធ្មេញមិនបានល្អផល់ប៉ះពាល់ជាច្រើនចំពោះសម្រស់ ក៏ដូចជាសុខភាពរាងកាយរបស់អ្នក។ នៅពេលដែលអ្នកមិនបានដុសសម្អាតធ្មេញឲ្យទៀងទាត់ ឬជាប្រចាំ បញ្ហាកំណកកំបោរជាប់ធ្មេញ ខ្យល់ដង្ហើមមិនល្អ ជំងឺអញ្ចាញធ្មេញ ជំងឺពុកធ្មេញនឹងកើតមានឡើង។ អ្វីដែលសំខាន់នោះ គឺកំណកកំបោរនឹងបង្កើតជាស្ថានភាពមួយដែលបាក់តេរីអាចរីកលូតលាស់នៅចន្លោះធ្មេញ និងអញ្ចាញ ហើយមិនយូរប៉ុន្មានពពួកបាក់តេរីនឹងធ្វើឲ្យអ្នកឆ្លងនូវរោគធ្ងន់ធ្ងរដូចជា ជំងឺរលាកអញ្ចាញធ្មេញ (gingivitis) និងជំងឺរលាកជាលិកាជុំវិញធ្មេញ (periodontitis) ជាក់ជាមិនខាន។ ប៉ុន្តែកុំបារម្ភ! អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបដ៏ងាយស្រួលបំផុតមួយ ដើម្បីកម្ចាត់កំណកកំបោរ ស្នាមប្រឡាក់ជាប់ធ្មេញ និងបាក់តេរីក្នុងមាត់ ៖
អ្វីដែលអ្នកត្រូវការ ៖ ទឹកអុកស៊ីសែន ១/២ ពែង ម្ស៉ៅ Baking soda ១ ស្លាបព្រាបាយ អំបិល ១/២ ស្លាបព្រាកាហ្វេ ទឹកត្រជាក់ ១ ពែង និងទឹកក្ដៅឧណ្ហៗ ១/២ ពែង។
អ្វីដែលអ្នកត្រូវធ្វើ ៖ ជាដំបូងលាយអំបិល និងម្ស៉ៅ Baking soda ចូលគ្នាឲ្យសព្វ។ ផ្សើមច្រាសដុសធ្មេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាមុនសិន សឹមដុសធ្មេញជាមួយនឹងល្បាយដែលលាយរួចសម្រាប់រយៈពេល ២ នាទី ហើយខ្ជាក់ចេញ និងអនុវត្តន៍សារឡើងវិញម្ដងទៀត។ បន្ទាប់មក ចាប់ផ្ដើមលាយទឹកអុកស៊ីសែននិងទឹកក្ដៅឧណ្ហៗ ចូលគ្នា រួចខ្ពុរសម្អាតមាត់របស់អ្នកជាមួយនឹងទឹកល្បាយនេះ។ ចុងក្រោយបំផុត ប្រើប្រាស់ឈើចាក់ធ្មេញឆ្គឹះកំណកកំបោរចេញពីចន្លោះធ្មេញ រួចខ្ពុរសម្អាតមាត់ម្ដងទៀតជាមួយនឹងទឹកត្រជាក់ជាការស្រេច។ អនុវត្តន៍សារឡើងវិញឲ្យបាន ២ ដង ក្នុងមួយសប្តាហ៍៕
អត្ថបទ ៖ Bee
ប្រភព ៖ Acttoget