ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះទាំង ៨ដើម្បីជួយរឹតបណ្ដឹងចំណងស្នេហ៍របស់អ្នកកាន់តែផ្អែមល្ហែម

    BY Khmernote Media May 4, 2018
    គន្លឹះទាំង ៨ដើម្បីជួយរឹតបណ្ដឹងចំណងស្នេហ៍របស់អ្នកកាន់តែផ្អែមល្ហែម

    ចំណងស្នេហាពិតជាមានការពិបាកនៅក្នុងការថែរក្សាបើសិនជាអ្នកមិនយកចិត្តទុកដាក់ រឺក៏រឹតបណ្ដឹងខ្លាំងពេកជាហេតុធ្វើឲ្យស្នេហាមួយនេះពុំមានសេរីភាព និងអស់ជំនឿលើគ្នាបន្ដិចម្ដងៗ។ ហេតុនេះដើម្បីថេរក្សាក្ដីស្រលាញ់របស់អ្នកឲ្យនៅគង់វង្សរហូតអ្នកគួរតែរៀននូវគន្លឹះទាំង ៨នេះ៖

    ១. ការជឿទុកចិត្តគ្នា៖ បញ្ហានេះគឺជារឿងមួយដ៏សំខាន់ បើកចិត្តឲ្យទូលាយនិងធ្វើឲ្យស្នេហាអ្នកមានភាពស្មើរគ្នា។ ការប្រច័ណ្ឌច្រើនគឺមិនមែនជារឿងល្អនោះទេ ព្រោះបើសិនជាអ្នកប្រច័ណ្ឌច្រើនពេកអាចធ្វើឲ្យគេគិតថាអ្នកមិនមានទំនុកចិត្តលើគេ ហេតុនេះអ្នកគួរតែរៀនមានចិត្តស្មោះចំពោះគ្នាទៅវិញទៅមក។

    ២. ធ្វើជាមិត្តដ៏ល្អសម្រាប់ដៃគូគ្នា៖ អ្នកអាចធ្វើជាមនុស្សសំខាន់នៅក្នុងជីវិតរបស់គេ ហេតុនេះអ្នកក៏អាចដើរតួជាមិត្តយល់ចិត្តសម្រាប់គេផងដែរ។ ធ្វើជាមនុស្សម្នាក់ដែលចែករំលែកគ្រង់រឿងរ៉ាវ និងចំណាយពេលនិយាយគ្នាមុនពេលចូលគេងក៏ជារឿងមួយដ៏ល្អ ដែលធ្វើឲ្យជីវិតគូរបស់អ្នកកាន់តែមានភាពស្និតស្នាល។

    ៣. ស្វែងយល់ពីភាពផ្លាស់ប្ដូរ ក៏ដូចជាការរីកចំរើនសម្រាប់ខ្លួន៖ អ្នកគួរតែរៀនយល់ពីចំណង់ចំណូលចិត្តបស់ដៃគូរបស់អ្នកថាតើគេចូលចិត្តធ្វើអ្វី និងមិនចូលចិត្តជាដើម។ ចំណុចនេះក៏អាចទិញទឹកចិត្តរបស់ដៃគូអ្នកបានដែរ។

    ៤. ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក៖ ភាពស្មោះត្រង់ដែលមានចំពោះដៃគូ ក៏ដូចជាភាពស្មោះត្រង់សម្រាប់ខ្លួនឯង បង្ហាញអារម្មណ៍ពិតរបស់អ្នកដែលមានចំពោះគ្នាកុំមានការលាក់បាំង​បង្ហាញថាអ្នកស្រលាញ់តែគេម្នាក់ និងមិនមានថ្ងៃមើលឃើញអ្នកណាផ្សេងដែលល្អជាងដៃគូខ្លួនឡើយ។

    ៥. ចាប់ផ្ដើមធ្វើអ្វីដែលថ្មី៖ ជាការពិតណាស់មូលហេតុដែលបណ្ដាលឲ្យមានអារម្មណ៍ថាធុញចំពោះដៃគូគឺមកពីគ្មានអ្វីដែលថ្មី។ អ្នកគួរតែចំណាយពេលដើរកំសាន្ដជាមួយនឹងគ្នាដើម្បីបង្កើតអនុសវ្សារីយ៍ល្អជាមួយគ្នា ដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់តែមានន័យនិងថ្មីសម្រាប់ជីវិតជានិច្ច។

    ៦. នៅចាំផ្ដល់កំលាំងចិត្តដល់ដៃគូរបស់អ្នក ក៏ដូចជាចាំស្ដាប់រឿងក្នុងចិត្តរបស់គាត់៖ អ្នកដែលលឺថា”គ្មាននរណាម្នាក់យល់ពីខ្ញុំឡើយសូម្បីតែមនុស្សដែលខ្ញុំស្រលាញ់”។ ពេលខ្លះមនុស្សប្រុសគឺពូកែលាក់អារម្មណ៍បំផុត ហេតុនេះទោះបីជាបុរសមិននិយាយចេញមកក៏អ្នកគួរតែរៀនសង្កេតពីភាពមិនប្រក្រតីរបស់ដៃគូអ្នក ដើម្បីឲ្យគេដឹងថា អ្នកគិតគូរពីគេកម្រិតណានោះ។

    ៧. កុំព្យាយាមផ្លាស់ប្ដូរ រឺក៏បង្ខំចិត្តឲ្យគាត់ធ្វើអ្វីដែលគាត់មិនចង់ធ្វើ៖ ប្រសិនជាអ្នកប្រាប់ដៃគូរបស់អ្នកឲ្យធ្វើការផ្លាស់ប្ដូរ តើគិតថាគេអាចនឹងផ្លាសប្ដូរនូវអ្វីដែលមិនមែនជាខ្លួនគេដែររឺទេ។ ហេតុនេះកុំព្យាយាមផ្លាស់ប្ដូរនូវអ្វីដែលមិនមែនជាខ្លួនគេទៀតទៅ ព្រោះអាចធ្វើឲ្យគេងាកទៅចាប់អារម្មណ៍អ្នកថ្មីដែលល្អជាងយើងក៏ថាបាន។

    ៨. បង្ហាញក្ដីស្រលាញ់ដែលមានចំពោះគ្នា៖ ការដែលអ្នកទាំងពីររស់នៅជាមួយគ្នាត្រឹមនិយាយពាក្យផ្អែមល្អែម ក៏ដូចជាប្រាប់ថាស្រលាញ់ប្រហែលជាមិនគ្រប់គ្រាន់នោះទេ។​ ដើម្បីមិនឲ្យដៃគូអ្នកសំលឹងមើលអ្នកដទៃអ្នកគួរតែបង្ហាញពីក្ដីស្រលាញ់ដែលអ្នកមានចំពើគេឲ្យបានច្រើនដូចជាកាន់ដៃរបស់គេ, ថើមថ្ពាល់ស្រាលៗ, ចេញក្រៅជាមួយគ្នាញឹកញាប់ និងផ្ដល់ការអោបដ៏កក់ក្ដៅ ដែលកាន់តែធ្វើឲ្យដៃគូអ្នកទទួលបាននូវអារម្មណ៍ពិសេសចំពោះអ្នក៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay