បច្ចេកវិទ្យា

ទូរស័ព្ទ realme មានការសហការពីអ្នករចនាម៉ូតដ៏ល្បីគឺលោក Naoto Fukasawa និងលោក José Lévy ដែលជាជនល្បីឈ្មោះក្នុងវិស័យរចនាម៉ូត លើពិភពលោក

BY
Khmernote Media
May 29, 2020

ដោយម៉ាកស្មាតហ្វូននៅក្នុងប្រទេសចិនបច្ចុប្បន្ននេះកំពុងតែមានការប្រកួតប្រជែងនិងមានសំទុះយ៉ាងខ្លាំង ដូច្នេះហើយការទាមទារពីសំណាក់អ្នកប្រើប្រាស់ចំពោះផលិតផលឆ្លាតវៃ ក៏មិនមានត្រឹមតែគុណភាព និងគ្រឿងបំពាក់នោះទេ ការរចនាក៏បានក្លាយជាការបង្ហាញពីបុគ្គលិកលក្ខណៈមួយផងដែរ។

realmeមានក្រុមយុវវ័យមួយក្រុមដែលចូលចិត្តវប្បធម៌ពេញនិយមគ្រប់ប្រភេទ។ក្រោយពីសង្កេតឃើញអំពីតម្រូវការរបស់អតិថិជនចំពោះការរចនាដែលថ្មីនិងមានការបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមក realme ក៏ចង់បំបែកនូវរង្វង់មួយនេះ ក្លាយទៅជាម៉ាកទីមួយដែលនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងវិស័យបច្ចេកវិទ្យា បង្កើតនូវជីវិតឆ្លាតវៃនិងទាន់សម័យជាពិសេសដល់យុវវ័យ។

ការរសាកល្បងរចនាផលិតផលពេញនិយមលើកដំបូង––––លោក Naoto Fukasawa អ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោក

ដូច្នេះ នៅក្នុងឆ្នាំ ២០១៩ realme បានសាកល្បងសហការជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោកជាលើកដំបូង។ ដោយ realme បានរួមបញ្ចូលគ្នារវាង “ការរចនាម៉ូដទាន់សម័យ” និង Fukasawa “ការរចនាបែបឥតប្រៀងទុក” បង្កើតបាននូវ realme X Master Edition ៖ Onion និង Garlic, realme X2 Pro Master Edition៖ Red Brick និង Concrete ,realme X50 Edition៖ Dot និង Line ។ ដោយបានជីកយកការបំផុសគំនិតចេញពីក្នុងជីវភាពរស់នៅ ដោយប្រើចំនុចស្រស់ស្អាតដែលមិនងាយនឹងប្រទះឃើញបំផុតក្នុងការរស់នៅធ្វើជាការបំផុសគំនិតនៃការរចនា ដើម្បីឆ្លុះបញ្ជាំងពីការស្រលាញ់ការរស់នៅរបស់យុវវ័យ ។ ហើយនេះក៏សមស្របតាមតម្រូវការនៃការរចនាបែបបុគ្គលិកលក្ខណៈដែលយុវវ័យចង់បានធ្វើអោយចំនុចដែលយើងមិនបានចាប់អារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃ ក្លាយជាអ្វីដែលយើងចង់បង្ហាញចេញមក។

ហើយតម្រូវការនៃការរចនាដែលមានបែបបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននេះគឺមិនមែនតែចំពោះអតិថិជន Flagship នោះទេ។ ដូច្នេះហើយ នៅក្នុងការដាក់ប្រកាស realme 6i កាលពីថ្មីៗនេះ គឺលោក Naoto Fukasawa បានប្រើប្រាស់ការរចនាដ៏ថ្មីស្រឡាងមួយ ដោយ realme 6i មានពណ៌តែបៃតង និងពណ៌សទឹកដោះគោបានធ្វើអោយយុវវ័យដែលមានថវិកាមានកំណត់ក៏អាចប្រើប្រាស់បាននូវផលិតផលពេញនិយមដែលរចនាឡើងដោយអ្នករចនាដ៏ល្បីល្បាញផងដែរ។

កិច្ចសហការរវាងrealme និង លោក José Lévy

បន្ទាប់ពីមានការសហការជាមួយលោក Naoto Fukasawa រួចមក realme ក៏បានអញ្ជើញលោក José Lévy ចូលរួមក្នុង realme Design Studio ក្នុងនាមជាអ្នករចនាម៉ូតដែលបានអញ្ជើញជាពិសេស និងបានចូលរួមជាមួយrealmeបង្កើតនូវផលិតផលបច្ចេកវិទ្យាពេញនិយមជាច្រើន។

José Lévy គឺជាអ្នករចនាម៉ូតជនជាតិបារាំងដ៏ល្បី ហើយថែមទាំងជានាយកជាន់ខ្ពស់នៃម៉ាកសំលៀកបំពាក់ដ៏ល្បីដូចជា Nina Ricci Emmanuel Ungaro រួមជាមួយនឹង Cacharel ផងដែរ។ ហើយជាមួយគ្នានេះដែរគាត់ក៏ជាអ្នករចនាម៉ូតនៃ ម៉ាក Hermes ផងដែរ។ លោកបានរចនានិមិត្តសញ្ញារូបចំលាក់ សេះនិងត្រូវបានមិត្តភ័ក្កដែលជាអ្នកពេញនិយមនៅក្នុងវិស័យដូចគ្នានេះសរសើរយ៉ាងខ្លាំង។ រួមជាមួយនឹងសមិត្តផល គ្រីស្ទាល់ដែលលោកបានរចនាអោយ Hermes ដែលមានការរចនាម៉ូតពិសេស ហើយថែមទាំងបានប្រើនូវពណ៌ដ៏ស្រស់ស្អាត បង្កើតឡើងនូវភាពស្រស់ស្អាតដែលមានតែមួយគ្មានពីរ។

បើតាមអោយដឹងថា ការសហការគ្នាលើកនេះនឹងមានដាក់បង្ហាញនៅលើផលិតផល AIoT របស់ realme ។ “ការរចនាម៉ូតទាន់សម័យ “របស់ realme គឺនឹងនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងផលិតផលបច្ចេកវិទ្យា ធ្វើអោយយុវវ៏យបានបង្ហាញពីខ្លួនឯង រួមជាមួយនឹងការទាមទារនៃការរចនានិងគុណភាព។realmeបានព្យាយាមចាប់ផ្តើមពីចំនុចតម្រូវការអតិថិជន និងដកស្រង់ការបំផុសគំនិតពីក្នុងជីវភាពរស់នៅរបស់យុវវ័យ បន្ទាប់មកព្យាយាមរួបញ្ចូលគ្នា និងប្រើប្រាស់ការច្នៃប្រឌិតនិងការពេញនិយមបែបយុវវ័យដើម្បីយកមកបង្ហាញដល់អ្នករាល់គ្នានិង ធ្វើអោយអ្នករាល់គ្នាឃើញពីការរចនាដែលពិសេសកាន់តែច្រើន។

Share This Post: