ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនរថយន្តឈានមុខគេរបស់ចិន BYD ចាប់ដៃគូជាមួយក្រុមហ៊ុនរថយន្ត Hybrid ដ៏ល្បីរបស់អាមេរិក គ្រោងបង្កើតរថយន្តក្រុងអេឡិចត្រូនិចដើរដោយអ៊ីដ្រូសែន

    BY Khmernote Media May 4, 2018
    ក្រុមហ៊ុនរថយន្តឈានមុខគេរបស់ចិន BYD ចាប់ដៃគូជាមួយក្រុមហ៊ុនរថយន្ត Hybrid ដ៏ល្បីរបស់អាមេរិក គ្រោងបង្កើតរថយន្តក្រុងអេឡិចត្រូនិចដើរដោយអ៊ីដ្រូសែន

    បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក BYD ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃពុធ ថានឹងរួមការងារជាមួយក្រុមហ៊ុនសាជីវកម្ម Hybrid សហរដ្ឋអាមេរិចដើម្បីអភិវឌ្ឍរថយន្តក្រុងដើរដោយឧស្ម័នអ៊ីដ្រូសែន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ BYD (Build Your Dreams) រថយន្តក្រុងដែលត្រៀមនឹងផលិតរួមគ្នានេះជាប្រទេសរថយន្តក្រុងអេឡិចត្រូនិចដំបូងបង្អស់ដែលប្រើឧស្ម័នអ៊ីដ្រូសែន។

    ក្រោយផលិតបានវានឹងត្រូវគេរកទៅប្រើប្រាស់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Daniel K. Inouye របស់កោះ Honolulu ក្នុងរដ្ឋ Hawaii ដែលជាអាកាសយានដ្ឋានមមាញឹកជាបំផុតនៅសហរដ្ឋអាមេរិក។ ថាមពលអ៊ីដ្រូសែនត្រូវបានគេបំលែងជាអគ្គិសនី វាត្រូវបានគេជឿថានឹងមានឯកទេសកម្មជាងគេក្នុងការដឹកជញ្ជូន។

    លោក Macy Neshati អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន BYD Heavy Industries បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ការចាប់ដៃគូគ្នាជាមួយក្រុមហ៊ុន Hybrid យើងនឹងអាចបង្កើតនូវគំនិតច្នៃប្រឌិតថ្មីដ៏អស្ចារ្យមួយមួយសំរាប់រដ្ឋ Hawaii”។ ស្ថាបនិកក្រុមហ៊ុនអាមេរិកឈ្មោះ Abas Goodarzi បន្ថែមថា “ការចាប់ដៃគ្នានេះនឹងបង្កើតប្រវត្តិសាស្រ្តថ្មីមួយសំរាប់រដ្ឋ Hawaii និង ចំនុចចាប់ផ្តើមនៃការផ្លាស់ប្តូូពិភពលោក” ៕

    អត្ថបទ ៖ Mali
    ប្រភព ៖ chinaplus

    Share This Post:
    MPO4D jitutoto mpo4d Mpoplay