ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ចូលរួមសោកស្តាយផង! វិរៈសិល្បករផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈភាពហើយ

    BY Khmernote Media May 29, 2020
    ចូលរួមសោកស្តាយផង! វិរៈសិល្បករផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈភាពហើយ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈាង បានទទួលមរណៈភាពនៅរសៀលម៉ោង៣និង៤៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅគេហដ្ឋាន របស់គាត់ ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងប្អូនសិល្បករ មេត្តាជ្រាបជាដំណឹង ។

    តាមសម្តីរបស់លោកស្រី អ៊ុក សុផា ត្រូវជាភរិយា បានរៀបរាប់ថា៖ លោកតាស្មៀនឈិន ឈៀង ជាបុត្រ លោកតា នាន់ឈិន(ស្មៀនឈិន) ជាអ្នកមច្រៀងអាយ៉ៃដែលមានឈ្មោះបោះសំឡេងតាំងពីទសវត្សរ៍៦០មកម្ល៉េះ។ មកដល់ទសវត្សរ៍៨០ និង ៩០លោកតាកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង លោកតាជាតួឯកល្ខោនយីកេ និងអាយ៉ៃរឿងនៅវិទ្យុជាតិិ ដែលធ្វេីឱ្យប្រជាជនខ្មែរជំនាន់នោះមិនអាចភ្លេចសំឡេងលោកបានឡើយ ហេីយក៏ចេះច្រៀងនិងលេងចាបុីដងវែងផងដែរ។

    មកដល់ឆ្នាំ២០០០ប្លាយ លោកតាហាក់បីដូចជាស្ងាត់ការសំដែងទៅៗតាមវ័យរសៀលទៅៗដែរ។ ក្រោយមកឮដំណឹងថា៖លោកតាធ្លាក់ខ្លួនឈឺជាទម្ងន់ដែលសម្រាន្តនៅតែផ្ទះ ហើយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រួសារលោកតាបានផ្សាយដំណឹងថា៖ លោកតាកាន់តែយ៉ាប់ខ្លាំង ហើយរហូតដល់ម៉ោង៣ និង៣៥នាទីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០នេះ លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅគេហដ្ឋានរបស់លោកគ្រូ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay