PR

មជ្ឈមណ្ឌលថែរក្សាសម្ភស្ស Slim concept Cambodia ប្រឡូកចូលទីផ្សារកម្ពុជាសម្រាប់អ្នកស្រឡាញ់សម្រស់

BY
choung samrith
May 30, 2020

ភ្នំពេញ៖ នៅក្នុងសង្គមបច្ចុប្បន្ន មនុស្សជាច្រើន បានចាប់អារម្មណ៍នឹងសុខភាពសម្រស់របស់ពួកគេជាចាំបាច់ ការហាត់ប្រាណដើម្បីសុខភាពល្អបរិបូរណ៍ ជាមួយនិងសម្រស់ស្រស់ស្អាតគឺភាពចាំបាច់ ដែលអ្នកគ្រប់គ្នាចង់បាន មិនថាបុរសនារីទេ គេសង្កេតឃើញថា សន្ទុះនៃការហាត់ប្រាណរក្សាសុខភាព និងសម្ភស្សកំពុងតែដើរទន្ទឹមគ្នាក្នុងសង្គមស៊ីវីល័យមួយនេះ។

ដើម្បីបំពេញសេចក្តីត្រូវការដូច្នេះ និងកាត់បន្ថយការចំណាយប្រាក់កាស និងពេលវេលា ដែលលោកអ្នកភាគច្រើនបានចំណាយពេលចេញទៅក្រៅប្រទេសដើម្បីស្វះស្វែងរកសេវាកម្ម រក្សាសម្ភស្ស ដែលមានគុណភាពខ្ពស់ និងមានទំនុកចិត្តជាមួយនិងម៉ាស៊ីនទំនើប ក៏ដូចជាផលិតផលមកពីបណ្តាប្រទេសជឿនលឿន។

លោក គង់ រចនា ប្រធានគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលថែរក្សាសម្ភស្ស Slim concept Cambodia បានអោយដឹងថា មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស Slim concept Cambodia របស់លោក បានសម្រិតសម្រាំងរាល់ផលិតផល និងម៉ាស៊ីនសម្រករាង ដែលមានគុណភាពស្តង់ដា មកពីប្រទេសជប៉ុន និងអឺរ៉ុប និងរួមបញ្ចូលជាមួយ Slim concept Thailand និងដោយទទួលបានទំនុកចិត្តពីបណ្តាប្រទេសនានា ក្នុងការផលិតម៉ាស៊ីន ដែលបាននាំចេញទៅក្រៅប្រទេស ជាច្រើនដូចជា អីតាលី អាល្លឺម៉ង់ និងបណ្តាប្រទេសដែលឈានមុខគេផ្នែកសំរក រឹតរាងទូទាំងពិភពលោក។ លោកបន្តថា ម៉ាស៊ីនទាំងនោះ និងមានការទទួលស្គាល់ពីស្ថាប័ន សំរករឹតរាងពីប្រទេសដទៃថា ជាអ្នកផលិតម៉ាស៊ីនរឹតសម្រករាងដ៏ទាន់សម័យ និងបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងទ្វីបអាស៊ី ហើយបានអភិវឌ្ឍន៍ម៉ាស៊ីនទាំងនោះ ដោយទទួលស្គាល់ជាមួយស្ថាប័នជាន់ខ្ពស់ ពីការធានាមកពី Japanese Fainopito Ltd, Sweden Best Beauty Obesity and Health ។

ប្រធានគ្រប់គ្រងទូទៅរូបនេះ បានអោយដឹងបន្ថែមថា មឈ្ឈមណ្ឌលថែរក្សារ Slim concept Cambodia មានគ្រប់ប្រភេទម៉ាស៊ីន ដែលមានជាលក្ខណៈស្តង់ដា អាចសម្រកតាមទម្រង់មុខ ដងខ្លួន ដៃជើង និងការម៉ាស្សាជាច្រើនប្រភេទទៀត និយាយរួមគឺការរក្សាសម្ភស្សពីចុងជើងដល់ចុងសក់តែម្តងនិងសេវាកម្មលក្ខៈ Premiumតែម្តង។

បើគេនិយាយពីទំនុកចិត្តវិញ Slim concept thailand គឺជាជម្រើសទីមួយរបស់តារាៗជួរមុខ នៃប្រទេសថៃ ដែលពួកគេគ្រប់គ្នា បានងាកមករកការថែរក្សាសម្រស់របស់ពួកគេ នៅក្នុងមជ្ឈមណ្ឌល Slim concept thailand ជាក់ស្តែង តារាប្រុសមានប្រជាប្រិយភាពនៅស្ថានីយ៍ទូរទស្សន៍លេខ៣ថៃ លោក James Ma ក៏ជាអ្នកតំណាងអោយ Slim concept thailand ផងដែរ។ អីចឹងពេលនេះ Slim concept Cambodia ដែលជាមែកធាងនៃ Slim concept thailand បានស្ម័គ្របំរើសេវាកម្មសម្រាស់សម្រស់លោកអ្នកក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើដំណើរទៅប្រទេសក្រៅទៀតឡើយ។

ដូច្នេះដើម្បីកាត់បន្ថយ ការចំណាយ និងមានសម្រស់ស្រស់ស្អាតមានសេវាកម្មល្អ កម្រិតស្តង់ដា ដោយមិនចំណាយថវិកា និងចំណេញពេលវេលា លោកអ្នកអាចអញ្ជើញមករកសេវាកម្មថែរក្សាសម្ភស្សណាមួយពីមជ្ឈមណ្ឌលថែរក្សាសម្ភស្ស Slim concept Cambodia តាមរយៈ IG & FB : Slimconceptcambodia និងទូរស័ព្ទលេខ 078 988 388៕

Share This Post: