ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះធូលីដ៏សាហាវវាយប្រហាររដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌា ឆក់យកជីវិតមនុស្សជាង ១២០នាក់ (មានវីដេអូ)

    BY Khmernote Media May 4, 2018
    ព្យុះធូលីដ៏សាហាវវាយប្រហាររដ្ឋជាច្រើនក្នុងប្រទេសឥណ្ឌា ឆក់យកជីវិតមនុស្សជាង ១២០នាក់ (មានវីដេអូ)

    ប្រទេសឥណ្ឌា ៖ ក្នុងពេលថ្មីៗនេះ យ៉ាងហោចណាស់មនុស្សចំនួន ១២៥ នាក់ត្រូវបានរាយការណ៍​ថាបានស្លាប់នៅក្នុងព្យុះយ៉ាងសាហាវ នៅភាគខាងជើងប្រទេសឥណ្ឌា។ ក្រុមមន្រ្តីបានព្រមានថា អាកាសធាតុនឹងអាក្រក់ជាងនេះទៀត ខ្យល់បក់ល្បឿនលឿននិងផ្លេកបន្ទោរបានបំផ្លិចបំផ្លាញភូមិជាច្រើន។ អ្នកនាំពាក្យរបស់ការិយាល័យឧត្តមសេនីយ៍សង្គ្រោះ Uttar Pradesh បានប្រាប់ AFP ថាចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងព្យុះសង្ឃរាលើកនេះ ដែលមិនដែលមានក្នុងរយៈពេ២០ឆ្នាំចុងក្រោយនេះ។ ក្រុមមន្រ្តីបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ក្នុងរយៈពេលប៉ុន្មានខាងមុខនេះ។

    នាយករដ្ឋមន្ត្រី Narendra Modi បាននិយាយនៅលើ Twitter ថាគាត់មានការសោកសៅជាមួយនឹងបាត់បង់អាយុជីវិតប្រជាជនច្រើនយ៉ាងនេះ។ រដ្ឋាភិបាលរបស់រដ្ឋ Uttar Pradesh បានប្រកាសថាក្រុមគ្រួសារអ្នកដែលបានស្លាប់នឹងទទួលបានសំណងចំនួន ៤០០,០០០ រូពី (៦,០០០ ដុល្លារ)។ រដ្ឋដែលរងគ្រោះក្នុងប្រទេសឥណ្ឌានេះរួមមាន រដ្ឋ Uttar Pradesh រដ្ឋ Rajasthan និងរដ្ឋ Andhra Pradesh បង្គោលខ្សែភ្លើងនិងដើមឈើត្រូវបានដួលរលំ ហើយបង្កជាគ្រោះថ្នាក់ដល់ប្រជាជនក្នុងតំបន់ទាំងនោះ។ លោក Hemant Gera ជាលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយសង្គ្រោះនៅរដ្ឋ Rajasthan បានប្រាប់ភ្នាក់ងារ BBC ថា “ខ្ញុំបានស្ថិតនៅក្នុងការិយាល័យអស់រយៈពេល ២០ ឆ្នាំហើយ វាជាលើកទីមួយហើយដែលខ្ញុំឃើញហេតុការណ៍អាក្រក់បែបនេះ”។ ជនរងគ្រោះភាគច្រើនស្លាប់នៅខណៈពេលដែលដេកនៅក្នុងផ្ទះ ហើយត្រូវផ្ទះរលំសង្កត់ស្លាប់៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖  Mali
    ប្រភព ៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay