ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាថ្មី៖ អ្នកមានឈាម O ប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នកមានឈាមផ្សេងទៀតក្នុងរកណីមានរបួសដូចគ្នា

    BY Khmernote Media May 7, 2018
    ការសិក្សាថ្មី៖ អ្នកមានឈាម O ប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នកមានឈាមផ្សេងទៀតក្នុងរកណីមានរបួសដូចគ្នា

    ការសិក្សាថ្មីមួយបានរកឃើញថា អ្នកមានឈាមប្រភេទ O អាចប្រឈមនឹងការស្លាប់ខ្ពស់ជាងអ្នក ដែលមានប្រភេទឈាមផ្សេងទៀត​ ក្នុងករណីពួកគេរងរបួសធ្ងន់ដូចគ្នា។ ក្រុមអ្នកសា្រវជ្រាវមកពីមន្ទីរពេទ្យ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រក្នុងក្រុងតូក្យូប្រទេសជប៉ុនបានអះអាងថា គិតចាប់តាំងពីឆ្នាំ​២០១៣ មកទល់នឹងឆ្នាំ ២០១៦ ក្នុងចំណោមអ្នករងគ្រោះទាំងអស់គឺអ្នកមានឈាម O ២៨ ភាគរយបានស្លាប់ ព្រោះគេមិនអាចជួយសង្គ្រោះទាន់ពេល ខណៈដែលអ្នករងរបួសដូចគ្នាតែពួកគេស្ថិតនៅក្នុងក្រុមឈាមផ្សេងគឺមានអាត្រាស្លាប់ត្រឹមតែ ១១​ ភាគរយប៉ុណ្ណោះ។

    ការសិក្សាដដែលបានបន្ថែមថា ក្នុងខ្លួនមនុស្សដែលមានឈាម O គឺមានមានសារធាតុ Von Willebrand ទាបណាស់ ហើយសារធាតុនេះគឺមាននាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានកំណកឈាម។ ដូចនេះវាមានន័យថា ក្នុងករណីមានរបួស អ្នកមានឈាម O (មានកម្រិត Von Willebrand ទាប) នឹងប្រឈមនឹងការហូរឈាមខ្លាំង ខណៈដែលអ្នកស្ថិតនៅក្នុងក្រុមឈាមផ្សេងទៀតដែលមានកម្រិត Von Willebrand ខ្ពស់នោះ នឹងមានឈាមហូរតិចជាង៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay