ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីងាយៗដើម្បីរក្សាគ្រឿងសំអាងនៅលើផ្ទៃមុខជាប់បានយូរពេញមួយថ្ងៃ

    BY Khmernote Media May 5, 2018
    វិធីងាយៗដើម្បីរក្សាគ្រឿងសំអាងនៅលើផ្ទៃមុខជាប់បានយូរពេញមួយថ្ងៃ

    នារីគ្រប់រូបតែងតែធ្វើការតុបតែងមុខជាប្រចាំដើម្បីចេញទៅខាងក្រៅ ប៉ុន្ដែអ្វីដែលជាកង្វល់សម្រាប់នារីគ្រប់រូបនោះគឺការMake Up យ៉ាងណាដើម្បីរក្សាបានយូរពេញមួយថ្ងៃ និងមានការធននឹងទឹកភ្លៀងពេលមានភ្លៀងម្ដងៗ។ នារីគ្រប់រូបគួរតែអស់បារម្ភទៀតទៅដោយខាងក្រោមនេះគឺជារបៀបនៃការ Make Up ងាយៗដើម្បីធ្វើឲ្យនារីរក្សាភាពស្អាតរបស់ខ្លួនជាប់ពេញមួយថ្ងៃ៖

    ១. អ្នកគួរតែប្រើម៉្សៅទ្រនាប់ជាមុន៖ ការដែលអ្នកប្រើម៉្សៅទ្រនាប់គឺជួយបិទបាំងស្នាម ក៏ដូចជាធ្វើឲ្យស្បែកមុខមានភាពស្អាតល្អ។ អ្នកគួរតែលាបវាឲ្យសព្វថ្ងៃមុខដើម្បីទទួលបានភាពស្រស់ស្អាត និងជួយឲ្យធន់នឹងទឹកបានយូរ។

    ២. ប្រើ Powder មុននឹងប្រើម៉្សៅស្អិត៖ នារីតែងតែមានការឆ្ងល់ថា “ហេតុអ្វីបានជាប្រើម៉្សៅស្អិតល្អយ៉ាងណាក៏នៅតែមិនជាប់ស្អាតបានយូរ?”។ ដើម្បីដោះស្រាយចម្ងល់មួយនេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់ដាក់ម៉្សៅស្អិតមុនប្រើ Powder តទៅទៀត។ ដំបូងអ្នកផាត់Powder ជាមួយនឹងជក់ឲ្យបានសព្វនៅលើផ្ទៃមុខបន្ទាប់មកចាំអ្នកប្រើជាមួយនឹងម៉្សៅស្អិតតាមក្រោយ ដើម្បីទទួលបានមុខស្អាតបែបធម្មជាតិក៏ដូចជាជាប់បានយូរពេញមួយថ្ងៃ។

    ៣. ជ្រើសរើស Cream ដើម្បីឲ្យស៊ីនឹងស្បែកមុខ៖ ស្បែកមុខរបស់នារីគ្រប់រូបគឺមានច្រើនប្រភេទខុសៗពីគ្នា ហេតុនេះអ្នកក៏ត្រូវធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវនឹងស្បែកមុខ។ ជាពិសេសនារីដែលមានស្បែកមុខស្ងួត អ្នកគួរតែជ្រើសរើស Cream ណាដែលមានសំណើមខ្លាំងព្រោះវាជួយឲ្យស្បែកមុខអ្នករលូងស្អាតនិងជួយបិទបាំងស្នាមនៅលើផ្ទៃមុខ។

    ៤. ជ្រើសរើស Eyeliner ឲ្យបានត្រឹមត្រូវ៖ បើសិនជាអ្នកជ្រើសរើសEyeliner មិនបានត្រឹមត្រូវទេនោះអាចធ្វើឲ្យភ្នែករបស់អ្នកមិនស្អាត ជាពិសេសនៅពេលមេឃភ្លៀងម្ដងៗអាចធ្វើឲ្យភ្នែករបស់អ្នកមានសភាពដូចជាខ្លាឃ្មុំ Panda​ ចឹងដែរ។ ហេតុនេះអ្នកត្រូវតែរកមើលផលិតផលណាដែលធននឹងទឹកបាន និងមានភាពស្ងួតបានល្អ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay