អន្តរជាតិ
មិនគួរអោយជឿមែន ! ពីងពាងចម្លែកមួយបែរជាមានមុខមាត់ដូចជាមនុស្សកំពុងញញឹម
BY Khmernote Media
May 5, 2018
ប្រទេសជប៉ុន ៖ កាលពីថ្មីៗនេះនៅក្នុងបណ្តាញសង្គម Twitter របស់ជប៉ុនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរូបរាងពីងពាងចម្លែកមួយដែលគេទើបប្រទះឃើើញ។ តាមប្រភពបានអោយដឹងថាអ្នកប្រើប្រាស់គណនី Twitter ម្នាក់ដែលមានឈ្មោះ Yomikikaseya Sachie ជាអ្នកបានចែករំលែករូបពីងពាងចម្លែកនេះ។ អ្វីដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមភ្ញាក់់ផ្អើលខ្លាំងនោះនោះគឺ នៅលើខ្លួនពីងពាងបែរជាមានមុខមាត់ដូចជាបុរសចំណាស់ម្នាក់កកំពុងតែញញឹម។

ពីងពាងចម្លែកនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងប្រភេទ hanagumo ដែលជាពពួកពីងពាងមានពណ៌បៃតង។ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងនេះបានប្រៀបរូបនៅលើខ្លួនពីងពាងនេះទៅនឹងរបស់ជាច្រើនផ្សេងៗពីគ្នា តែមានមួយចំនួននិយាយថាមុខមាត់លើខ្លួនសត្វនេះដូចទៅនឹង Tingle នៅក្នុងរឿង Legend of Zelda៕



អត្ថបទ ៖ Mali
ប្រភព ៖ nextshark