ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនចិនដាក់ទណ្ឌកម្មបុគ្គលិក ដែលធ្វើការមិនល្អឲ្យឈរជាជួរ និងដើរទះកំផ្លៀងពួកគេម្នាក់ម្តងវិលជុំ

    BY Khmernote Media May 5, 2018
    ក្រុមហ៊ុនចិនដាក់ទណ្ឌកម្មបុគ្គលិក ដែលធ្វើការមិនល្អឲ្យឈរជាជួរ និងដើរទះកំផ្លៀងពួកគេម្នាក់ម្តងវិលជុំ

    ចិន៖ ការដាក់ទណ្ឌកម្មចំពោះបុគ្គលិក ដែលធ្វើការងារមិនបានល្អក្នុងប្រទេសចិនត្រូវបានគេធ្វើឡើងក្នុងរូបភាពប្លែកៗស្ទើរតែមិនគួរឲ្យជឿ។ កន្លងគេធ្លាប់ឃើញមានការដាក់ទណ្ឌកម្មដូចជា ឲ្យបុគ្គលិកទះកំផ្លៀងគ្នា ម្ចាស់ហាងខ្លះវារនៅពីមុខហាង ឬឲ្យបុគ្គលិកធ្វើការប្តេជ្ញាចិត្តបែបអាម៉ាស់មុខនៅទីសាធារណៈជាដើម។

    តែចំពោះក្រុមហ៊ុនចលនវត្ថុមួយនេះវិញ បានសម្រេចដាក់ទណ្ឌកម្មបុគ្គលិកដែលធ្វើការងារមិនបានល្អរបស់ខ្លួនដោយឲ្យពួកគេឈរជាជួរ និងមានគណៈគ្រប់គ្រងម្នាក់ដើរទះកំផ្លៀងពួកគេម្នាក់ម្តងៗទៅមកពីរបីជុំ។ ក្រុមហ៊ុនមួយនេះមិនត្រូវបានគេបង្ហាញឈ្មោះពិតប្រាកដនោះទេ គេគ្រាន់ដឹងថា ក្រុមហ៊ុនេះជាក្រុមហ៊ុនចលនវត្ថុដែលមានទីទាំងស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន។

    បើតាមលោកស្រី Zhang ដែលជាគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន និងជាអ្នកដើរទះកំផ្លៀងបុគ្គលិកទាំងអស់នោះបានប្រាប់ឲ្យដឹងថា មុនដំបូងឡើយ គាត់គ្មានគំនិតធ្វើបែបនេះទេ តែបុគ្គលិកដែលធ្វើការងារមិនល្អ(មិនអាចលក់តាមផែនការកំណត់)ទាំងនោះ បានទទូចឲ្យគាត់ទះកំផ្លៀងដូចនេះ ដើម្បីឲ្យពួកគេមានការឈឺចាប់ និងខិតខំប្រឹងធ្វើការងារឲ្យបានល្អជាងពេលនេះ។ សូមអញ្ជើញប្រិយមិត្តទស្សនាសកម្មភាពនៃការដាក់ទណ្ឌកម្មដូចក្នុងវីដេអូខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay