ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឃើញ Live Facebook ប៉ុន្មានថ្ងៃជាប់គ្នា ឥលូវ ម៉េង កែវពេជ្ជតា ត្រូវគេប្តឹងដល់តុលាការក្រុងភ្នំពេញ

    BY Khmernote Media June 3, 2020
    ឃើញ Live Facebook ប៉ុន្មានថ្ងៃជាប់គ្នា ឥលូវ ម៉េង កែវពេជ្ជតា ត្រូវគេប្តឹងដល់តុលាការក្រុងភ្នំពេញ

    អ្នកនាង ម៉េង កែវពេជ្ជតា ដែលគេស្គាល់ថាជាតារាចម្រៀងស្រីល្បីឈ្មោះចាស់វស្សារនោះត្រូវបានគេដាក់ពាក្យបណ្តឹងដល់តុលាការក្រុងភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពេល Live video នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ​ដែលធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងពាក្យបណ្តឹងនោះដែរ គេសង្កេតឃើញថា អ្នកដែលដាក់ពាក្យប្តឹងតារាចម្រៀងស្រីរូបនេះ ទំនងជាភរិយាក្រោយ របស់អតីតស្វាមីអ្នកនាង ម៉េង កែវពេជ្ជតា ផងដែរ។

    ពាក្យបណ្តឹងដែលបានចូលដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះបានអោយដឹងថា ស្ត្រីឈ្មោះ រស់ សោភ័ណ្ឌ អាយុ២៨ឆ្នាំ គឺជាអ្នកដាក់ពាក្យបណ្តឹង ហើយមកទល់នឹងពេលនេះ មិនទាន់ឃើញអ្នកនាង ម៉េង កែវពេជ្ជតា មានប្រតិកម្មយ៉ាងណានៅឡើយទេចំពោះពាក្យបណ្តឹងមួយនេះ។ គេរង់ចាំមើលថា តើតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ នឹងធ្វើយ៉ាងណាជាបន្តទៀត ចំពោះពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ រស់ សោភ័ណ្ឌ ដែលគេសង្ស័យថាជាភរិយាក្រោយ របស់លោកឧត្តមសេនីយ៍ មួង ឃីម អតីតស្វាមីរបស់នាង៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay