ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាប់ធញ្ញជាតិទាំង ៨ដែលអ្នកគួរតែបរិភោគឲ្យបានជារៀងរាល់ថ្ងៃ

    BY Khmernote Media May 5, 2018
    គ្រាប់ធញ្ញជាតិទាំង ៨ដែលអ្នកគួរតែបរិភោគឲ្យបានជារៀងរាល់ថ្ងៃ

    របបអាហារប្រចាំថ្ងៃដើម្បីទទួលបាននូវសុខភាពល្អបន្ថែមទៀតអ្នកគួរតែបរិភោគជាមួយនឹងគ្រាប់ធញ្ញជាតិទាំង ៨ខាងក្រោមនេះដើម្បីមានសុខភាពល្អ ក៏ដូចជាបន្ថែមសារធាតុចិញ្ចឹមនៅក្នុងរាងកាយរបស់យើងទៀតផង។ ចង់ដឹងថាមានគ្រាប់ធញ្ញជាតិទាំង ៨ជួយអ្វីបានខ្លះសូមមើលការណែនាំដូចខាងក្រោមនេះ៖

    ១. គ្រាប់ Flaxseeds៖ គ្រាប់ធញ្ញជាតិFlaxseed មានផ្ទុកសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីនវីតាមីន B១, អាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងមានសារធាតុរ៉ែសំខាន់ដូចជាស័ង្កសីម៉ាញេស្យូមនិងទង់ដែងផងដែរដែលជួយទ្រទ្រង់រាងកាយបានរឹងមាំ។ អ្នកគ្រាន់តែញ៉ាំគ្រាប់នេះឲ្យបានពីរស្លាបព្រាបាយនោះអ្នកនិងទទួលបាន ប្រូតេអ៊ីន ៤ ក្រាមក្នុងមួយថ្ងៃ។

    ២. គ្រាប់Chia seeds៖ គ្រាប់ពូជ Chia គឺសំបូរទៅដោយប្រូតេអ៊ីនជាពិសេសសម្រាប់អ្នកដែលបរិភោគបួស ដោយសារតែពួកវាមានជាតិដែកខ្ពស់ក៏ដូចជាជាតិកាល់ស្យូមម៉ាញ៉េស្យូមអាស៊ីតខ្លាញ់អូមេហ្គា ៣ និងមានជាតិសរសៃ ដែលវាល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ ក៏ដូចជាជួយរក្សាឲ្យបេះដូងរបស់អ្នកមានសុខភាពល្អ។

    ៣. គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្នគឺជាធញ្ញជាតិមួយប្រភេទដែលមានសារធាតុចិញ្ចឹមខ្ពស់ព្រោះវាសំបូរទៅដោយវីតាមីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយប្រឆាំងនឹងការរលាកផ្សេងៗ។

    ៤. គ្រាប់ល្ង៖ គ្រាប់ល្ងសំបូរទៅដោយសារធាតុរ៉ែដែលជួយចិញ្ចឹមសាពាង្គកាយរបស់យើង ទោះបីជាវាមានទំហំតូចមែនប៉ុន្ដែវាមានជាតិប្រូតេអ៊ីនខ្ពស់និងមានជាតិសរសៃច្រើន។ ដែលគ្រាប់ល្ងវាល្អសម្រាប់បេះដូង, ឆ្អឹងនិងអាចបង្កើនគ្រាប់ឈាមរបស់អ្នកទៀតផង។

    ៥. គ្រាប់Quinoa៖ គ្រាប់ប្រភេទនេះត្រូវបានគេច្រឡំជាញឹកញាប់ជាមួយនឹងគ្រាប់ធញ្ញជាតិដទៃទៀត។ ដោយគ្រាប់នេះត្រូវបានគេចាត់ទុកថាជាអាហារដែលល្អបំផុតព្រោះវាត្រូវវាមានផ្ទុកអាស៊ីតអាមីណូ, ប្រូតេអ៊ីន, ជាតិសរសៃ, ម៉ាញ៉េស្យូម, ស័ង្កសីនិងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ វាអាចជួយរំលាយកាឡូរីនៅក្នុងខ្លួនរបស់យើងបានយ៉ាងល្អ ហើយទទួលបានផលបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។

    ៦. គ្រាប់ល្ពៅ៖ គឺជាប្រភេទគ្រាប់ពូជមួយដែលគេនិយមប្រើប្រាស់បំផុតដែលវាបន្ទុកទៅដោយសារធាតុអាម៉ូញ៉ូមនៃវីតាមីន E, ស័ង្កសីម៉ង់ហ្គាណ្យផូស្វ័រនិងអាស៊ីតខ្លាញ់អូមេហ្គា ៦។ គ្រាប់ធញ្ញជាតិនេះជួយបន្ថយហានិភ័យនៃការកើតមានជំងឺមហារីក ជាពិសេសជំងឺមហារីកក្រពេញប្រូស្តាត។

    ៧. គ្រាប់អាភៀន៖ ទោះបីជាគ្រាន់នេះត្រូវបានគេហាមឃាត់ក៏ពិតមែនប៉ុន្ដែវាគឺជាប្រភេទថ្នាំដ៏ល្អប្រសិនបើអ្នកប្រើប្រាស់នៅក្នុងកម្រិតមួយដ៏ត្រឹមត្រូវ។ ព្រោះថាគ្រាប់នេះគឺជាអាហារបំប៉ន ក៏ដូចជាជួយឲ្យមានកម្លាំងនៅក្នុងរាយកាយរបស់យើង។

    ៨. គ្រាប់Hemp៖ គ្រាប់នេះសំបូរទៅដោយវីតាមីនE, ម៉ាញេស្យូម, ជាតិកាល់ស្យូម, ជាតិដែក, ស្ពាន់ធ័រនិងស័ង្កសី។ ដែលវាជួយទ្រទ្រង់សុខភាពអ្នកឲ្យនៅតែរឹងមាំ ជាពិសេសជួយឲ្យអ្នកសម្រកទម្ងន់បានឆាប់រហ័ស និងជួយបង្កើតភាពស៊ាំនៅក្នុងសាពាង្គកាយ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post: