ភោជនីយដ្ឋានមួយក្នុងរដ្ឋតិចសាស់ ចេញមុខសុំទោសភ្ញៀវជាប្តីប្រពន្ធជនជាតិស្បែកខ្មៅមួយគូ ក្រោយពីបានដេញពួកគេចេញពីតុដើម្បីទុកកន្លែងអោយបុរសជនជាតិស្បែកសម្នាក់
បរទេស ៖ ការប្រកាន់ពូជសាសន៍ជាបញ្ហាមមួយដែលពិភពលោកកំពុងតតែព្យាយាមលុបបំបាត់វាចោលចេញពីផ្នត់គំនិតរបស់មនុស្សមួយចំនួន តែយ៉ាងណាវានៅតែកើតមានឡើងរវាងជនជាតិស្បែកសនិងជនជាតិស្បែកខ្មៅ។ កាលពីពេលថ្មីនេះភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋ Texas បានធ្វើការសុំទោសទៅលើភ្ញៀវបន្ទាប់ពីអ្នកគ្រប់គ្រងនៅទីនោះបានគំរាមប្តឹងប៉ូលិសប្រសិនបើភ្ញៀវម្នាក់នោះមិនព្រមចាកចេញពីតុដែលខ្លួនកំពុងអង្គុយ។

តាមប្រភពបានអោយដឹងថាភ្ញៀវពីនាក់ប្តីប្រពន្ធនេះជាជនជាតិស្បែកខ្មៅ ហើយត្រូវបានអ្នកគ្រប់គ្រងភោជនីយដ្ឋាននេះដេញចេញពីតុ ដើម្បីយកតុនេះទៅអោយបុរសជននជាតិស្បែកសម្នាក់ទៅវិញ។ លោក Wimbrey បានព្យាយាមសួួររកហេតុផលដែលចង់អោយគាត់ចាកចេញពីកន្លែងដែលខ្លួនឯងកំពុងអង្គុយពីអ្នកគ្រប់គ្រងនៅទីនេះ តែអ្នកគ្រប់គ្រងនៅទីនោះឆ្លើយត្រឹមតែព្រោះគេមិនចូលចិត្តគាត់។ បើគាត់មិនចាកចេញគេនឹងហៅប៉ូលិសមក គាត់ក៏បានចាកចេញតែគាត់បានយកករណីនេះមករាយការណ៍ប្រាប់សមត្ថកិច្ចនៅតំបន់នោះ។ តាមសម្តីរបស់លោក Wimbrey ប្រាប់ថាកាលពិតទៅនៅក្នុុងហាងនោះមានមនុស្សច្រើនណាស់ តែគេបែរជាជ្រើសរើសដេញលោកព្រោះតែលោកជាជនជាតិស្បែកខ្មៅ។ មេធាវីរបស់លោកកំពុងរៀបចំឯកសារប្តឹងភោជនីយដ្ឋានមួយនេះផងដែរ។ ភោជនីយដ្ឋានក៏ចេញមុខសុំទោសចំពោះរឿងនេះហើយគេនិយាយថាដោយសារតែលោក Wimbrey ទៅអង្គុយនៅចំតុពិសេសដែលតុនេះមានគេកក់ទុកមុនជាងមួយសប្តាហ៍អីឯណោះ។ ភោជនីដ្ឋានមិនមានការរើសអើងទៅលើជាតិសាសន៍ណាមួយនោះទេ គឺគោរពនិងបំរើជូនគ្រប់ភ្ញៀវទាំងអស់ដែរមកទីនេះ៕
អត្ថបទ ៖ Mali
ប្រភព ៖ dailydot