សិល្បៈ

ចន ច័ន្ទលក្ខិណា ផ្លែផ្កាមួយឃ្លាទៅវិញ ក្រោយមានអ្នកយករូបនាងទៅវាយប្រហារ

BY
Khmernote Media
June 3, 2020

តារាសម្តែងជើងចាស់ល្បីឈ្មោះ និងជាប្រធានសមាគមន៍សិល្បៈករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារក្តៅចិត្តអ្នកដែលរយករូបនាងទៅវាយប្រហារទាំងមិនស្គាល់ពីសិទ្ធិរបស់នាង។ ប្រធានសមាគមន៍រូបនេះបានសរសេរសារនៅលើ Facebook របស់នាងថា “ជីវិតខ្ញុំ សិទ្ធខ្ញុំ បើខ្ញុំមិននិយាយប៉ះពាល់ផ្តោតលើបុគ្គលណា ហេតុអ្វីខ្ញុំបង្ហោះ ខ្ញុំសែរ ខ្ញុំខមមិនជាមួយអ្នកដទៃមិនបាន ? រៀនស្គាល់សិទ្ធបុគ្គលអោយច្បាស់មុនយករូបខ្ញុំទៅវាយប្រហារ”

តាមការសង្កេតរបស់មហាជនបានយល់ឃើញថា សាររបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឡើងបន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានផ្លែផ្កានិងយករូប Screenshort របស់អ្នកនាង ចន ច័ន្ទលក្ខិណា comment ជាមួយនឹងអ្នកលេង Facebook ម្នាក់ឈ្មោះ Sochea Toem ទៅបង្ហោះជាសាធារណៈ៕

Share This Post: