ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គួរតែអាន! ទាំងនេះរោគសញ្ញាដែលបញ្ចាក់ឲ្យដឹងថា អ្នកជាមនុស្សប្រតិកម្មនឹងជាតិអាល់កុល

    BY Khmernote Media May 5, 2018
    គួរតែអាន! ទាំងនេះរោគសញ្ញាដែលបញ្ចាក់ឲ្យដឹងថា អ្នកជាមនុស្សប្រតិកម្មនឹងជាតិអាល់កុល

    បន្ទាប់ពីទទួលទានត្រឹមតែ ២ ទៅ ៣ កែវ មនុស្សមួយចំនួនចាប់ផ្ដើមកើតមានរោគសញ្ញាមួយចំនួនស្រដៀងទៅនឹងអាឡែកស៊ី ឬជំងឺផ្សេងៗទៀត។ ដូច្នេះពួកគេជាញឹកញយមិនបានដឹង ឬចាប់អារម្មណ៍ទេថា រោគសញ្ញាមួយចំនួនទាំងនោះ គឺបង្កមកពីជាតិអាល់កុល ដែលហៅថា ការចាញ់ជាតិអាល់កុល។ ជាធម្មតា បន្ទាប់ពីជាតិអាកុលជ្រៀបចូលក្នុងឈាម សារធាតុអេតាណុល គឺត្រូវបានបំបែកទៅជាសារធាតុ acetaldehyde តាមរយៈអង់ស៊ីមក្នុងរយៈពេលយូរមួយ។ ប៉ុន្តែសម្រាប់អ្នកដែលចាញ់នឹងជាតិអាល់កុលវិញ គឺមិនមានរំញោចនៃសកម្មភាពអង់ស៊ីមក្នុងរាងកាយឡើយដែលមានន័យថា ជាតិអាល់កុលឆាប់នឹងរលាយបំផុត ហើយសារធាតុ acetaldehyde ក៏ប្រមូលផ្ដុំនៅក្នុងឈាម និងបង្កើតជារោគសញ្ញាមិនល្អជាច្រើន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរោគសញ្ញាដែលនឹងកើតឡើងចំពោះអ្នកដែលចាញ់ជាតិអាល់កុល បន្ទាប់ពីពួកគេទទួលទានជាតិអាល់កុល បើទោះបីជាត្រឹមតែបន្តិចក៏ដោយ ៖

    ១. ភាពប្រែប្រួលនៃសម្ពាធឈាម ៖ អ្នកដែលមានសម្ពាធសសៃឈាមក្រហមខ្ពស់ជាញឹកញយទទួលរងការឈឺចាប់នៅត្រង់តំបន់សៀតផ្កា អាការៈ tinnitus ហ៊ឹងត្រចៀក (លឺសូរងឺងៗក្នុងត្រចៀក) និងវិលមុខ បន្ទាប់ពីទទួលទានជាតិអាល់កុល។ ផ្ទុយទៅវិញប្រសិនបើសម្ពាធឈាមថយចុះទាបរោគសញ្ញាដែលនឹងកើតមានអាចជា មើលឃើញលែងសូវច្បាស់ អស់កម្លាំងថាមពល លែងមានអារម្មណ៍ចង់ធ្វើអ្វីទាំងអស់ និងវិលមុខ។

    ២. ហៀរសំបោរ ៖ មនុស្សភាគច្រើនយល់ថាអាការៈ កណ្ដាស់ តឹងច្រមុះ និងដកដង្ហើមបានខ្លីៗ បន្ទាប់ពីទទួលទានជាតិអាកុលជាអាការៈនៃជំងឺផ្ដាសាយធម្មតា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រភពនៃរោគសញ្ញា ឬអាការៈទាំងនេះ គឺអាចជាការអាឡែកស៊ីនឹងជាតិអាល់កុល។ មានសសៃឈាមតូចឆ្មារជាច្រើននៅក្នុងច្រមុះ ហើយនៅពេលដែលប៉ះពាល់ទៅនឹងអេតាណុលដែលមានក្នុងគ្រឿងស្រវឹងនោះសារធាតុរាវ edema ក៏កើតឡើងប៉ះលើសសៃឈាមតូចឆ្មារនៅក្នុងស្បែកស្ដើងនៃច្រមុះបណ្ដាលឲ្យពិបាកក្នុងការដកដង្ហើម និងតឹងច្រមុះ។

    ៣. ហើមអវៈយវៈ ៖ នៅពេលជាតិអាល់កុលជ្រាបចូលក្នុងរាងកាយ សារធាតុអេតាណុលបង្កើតឲ្យមានអាការៈស្រវឹងដែលបណ្ដាលឲ្យមនុស្សម្នាក់ប្រែជាខ្សោះជាតិទឹកក្នុងរាងកាយនាំឲ្យប្រព័ន្ធបញ្ចេញចោលចុះខ្សោយ។ ជាលទ្ធផល សារធាតុរាវមិនត្រូវបានបញ្ចេញហើយប្រមូលផ្ដុំយ៉ាងច្រើនក្នុងកោសិកាដែលបណ្ដាលឲ្យអាការៈហើមកើតមានឡើង។

    ៤. ឈឺក្បាលប្រកាំង ៖ អាការៈនេះជាញឹកញយ គឺតែងកើតឡើងនៅពេលដែលអ្នកទទួលទានជាតិអាល់កុលច្រើនពេក។ ទោះជាយ៉ាងណា ប្រសិនបើអាការៈនេះនៅតែកើតឡើង បើទោះជាអ្នកមិនបានទទួលទានច្រើនជ្រុលទេនោះ វាអាចជារោគសញ្ញាមួយនៃប្រតិកម្ម ឬចាញ់ជាតិអាល់កុលហើយ។ ក្នុងករណីនេះ ជំងឺឈឺក្បាលប្រកាំងត្រូវបានបង្កឡើងដោយការបញ្ចេញអ៊ីដ្រាមីន (histamines)។

    ៥. ចង្អោរចង់ក្អួត ៖ អាកាៈចង្អោរចង់ក្អួត និងក្អួរតែម្ដងនោះជាញឹកញយ គឺនឹងកើតមានឡើង ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈជាតិអាល់កុលច្រើន។ ទោះជាយ៉ាងណា សម្រាប់អ្នកដែលចាញ់ជាតិអាកុលវិញ បើទោះជាពួកគេទទួលទានត្រឹមតែបន្តិចក៏ដោយ ក៏ពួកគេត្រូវជួបប្រទះនូវអាការៈទាំងនេះដែរ។

    ៦. រាគ ៖ ប្រសិនបើអ្នកសម្គាល់ឃើញនូវអាការៈនេះនៅរៀងរាល់ពេល បន្ទាប់ពីទទួលទានគ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិអាល់កុល បើទោះបីជាទទួលទានតែបន្តិចក៏ដោយនោះ វាអាចជារោគសញ្ញាមួយដែលបញ្ចាក់ថា អ្នកជាមនុស្សចាញ់ ឬប្រតិកម្មជាមួយនឹងជាតិអាល់កុលហើយ។

    ៧. ស្បែកឡើងក្រហម ៖ ការឡើងក្រហមលើមុខ និងរាងកាយ គឺជារោគសញ្ញាទូទៅបំផុតនៃអាការៈចាញ់ ឬប្រតិកម្មជាតិអាល់កុល។ មនុស្សមួយចំនួនដល់ថ្នាក់កើតមានពងបែកតូចៗថែមទៀតផង ដែលធ្វើឲ្យពួកគេជាញឹកញយយល់ច្រឡំថាជាអាឡែកស៊ី។ ដំបូងឡើងភាពក្រហមនឹងកើតមានលើស្បែកមុខ បន្ទាប់មកទើបរាងកាយ។

    ៨. បេះដូង និងជីពចរលោតញាប់ ៖ ជាធម្មតា ជាតិអាល់កុល គឺតែងផ្ដល់ផលប៉ះពាល់ដល់ចង្វាក់បេះដូង។ ប៉ុន្តែប្រសិនបើអាការៈនេះកើតឡើង បន្ទាប់ពីអ្នកទើបនឹងទទួលទានគ្រឿងស្រវឹងបានត្រឹមតែមួយកែវនោះ វាអាចជារោគសញ្ញាមួយនៃការចាញ់ ឬប្រតិកម្មជាតិអាល់កុលហើយ។ ក្នុងករណីធ្ងន់ធ្ងរ វាមិនត្រឹមតែបណ្ដាលឲ្យបេះដូងលោតញាប់ប៉ុណ្ណោះទេ ប៉ុន្តែរួមមកជាមួយនឹងអាការៈថប់ដង្ហើមថែមទៀតផង។

    ៩. សីតុណ្ហភាពរាងកាយកើនឡើង ៖ រោគសញ្ញានេះច្រើនតែកើតមានឡើងដោយសារតែជំងឺផ្តាសាយ ឬករណីនៃការពុល ប៉ុន្តែទោះជាយ៉ាងណា វាក៏អាចកើតមានផងដែរក្នុងករណីចាញ់ ឬប្រតិកម្មជាតិអាល់កុល៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay