ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឪពុកម្តាយគួរប្រយ័ត្ន ! ក្មេងស្រីវ័យ៤ឆ្នាំម្នាក់បិះនឹងបាត់បង់ជីវិត ក្រោយពីត្រូវឪពុកម្តាយទុកចោលនៅក្នុងផ្ទះម្នាក់ឯង

    BY Khmernote Media May 5, 2018
    ឪពុកម្តាយគួរប្រយ័ត្ន ! ក្មេងស្រីវ័យ៤ឆ្នាំម្នាក់បិះនឹងបាត់បង់ជីវិត ក្រោយពីត្រូវឪពុកម្តាយទុកចោលនៅក្នុងផ្ទះម្នាក់ឯង

    បរទេស ៖ ការបណ្តោយទុកកូនតូចអោយនៅផ្ទះតែម្នាក់ឯងវាជារឿងមួយដ៏គ្រោះថ្នាក់ខ្លាំងណាស់ ករណីគ្រោះថ្នាក់បែបនេះបានកើតឡើងជាញឹឹកញាប់ទៀតផង។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយករណីក្មេងស្រីវ័យ៤ឆ្នាំបិះនឹងអស់ជីវិត ដោយសារធ្លាក់ចុះពីលើផ្ទះកម្ពស់៥ជាន់ សំណាាងបានលោកពូូជាអ្នកបោសសម្អាតទីនោះឡើងទៅជួយទាន់។ ប្រភពដដែលបានអោយដឹងថាក្មេងស្រីវ័យ៤ឆ្នាំម្នាក់ត្រូូវបានអាណាព្យាបាលទុកអោយនៅផ្ទះតែម្នាក់ឯង។


    នាងបានឡើងមកលេងនៅលើមាត់បង្អួចហើយក៏រអិលជើងធ្លាក់ពីលើផ្ទះរបស់ខ្លួនដែលស្ថិតនៅជាន់ទី៥ចុះមក ជាសំណាងនាងបានធ្លាក់មកទើរនៅត្រឹមជាន់ទី៤។ លោកពូអ្នកសម្អាតវ័យ៥០ឆ្នាំដែលធ្វើការនៅទីនោះក៏បានឃើញហេតុលការណ៍នេះ គាត់ក៏ប្រញាប់រត់ចូលទៅក្នុងអគារជាន់ទី៣ហើយឡើងតាមបង្អួចដើម្បីទៅជួយក្មេងម្នាក់នោះ។ ក្រោមការប្រឹងប្រែងរបស់លោកពូចិត្តល្អនោះ គាត់ក៏អាចជួយក្មេងស្រីម្នាក់នោះបានដោយជោគជ័យ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay