សិល្បៈ

សិល្បៈករជើងចាស់ ផ្កាយ៣ ម៉ិញ សុធីវណ្ណ ត្រូវបានឱ្យចូលនិវត្តន៍

BY
Khmernote Media
June 4, 2020

លោកឧត្តមសេនីយ៍ឯក ម៉ិញ សុធីវណ្ណ នាយនគរបាលជាន់ខ្ពស់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលគេស្គាល់ថាជាសិល្បៈជើងចាស់ល្បីឈ្មោះ ម្ចាស់បទ “លក់ស្រែចូលបារ” ត្រូវបានព្រះករុណា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។

នៅក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន១៧រូប ក្នុងនោះមានឧត្តមសេនីយ៍ឯក ម៉ិញ សុធីវណ្ណ ផងដែរ។ គួរបញ្ជាក់ផងដែរថា លោក ម៉ិញ សុធីវណ្ណ គឺជាសិល្បៈករជើងចាស់មួយរូប ដែលមានសមត្ថភាព ហើយលោកក៏ជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃផងដែរ ដែលមហាជនភាគច្រើនមិនធ្លាប់ដឹងពីមុន៕

Share This Post: