សុខភាព

ទោះអត់មានករណីឆ្លងកូវីដ១៩ថ្មី តែតួលេខវិភាគសំណាកនៅប៉ាស្ទ័រមានចំនួនច្រើន

BY
Khmernote Media
June 4, 2020

ប៉ុន្មាន​ថ្ងៃ​មក​នេះ កម្ពុជា​មិន​មាន​ករណី​ឆ្លង COVID-19 ថ្មី​នោះ​ទេ តួលេខ​អ្នកឆ្លងនៅ​ទ្រឹង​ត្រឹម ១២៥​នាក់ ដែល​ក្នុង​នោះ​ជា​សះ​ស្បើយ​មាន ១២៣​ករណី និង​កំពុង​ព្យាបាល ២​​ករណី។ ទោះ​ជា​បែប​នេះ​ក្តី តួ​លេខ​វិភាគ​សំណាក​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​មាន​ចំនួន​ច្រើន​ដដែល។

បើ​តាម​លោក​​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុសសាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រយៈពេល​២​សប្តាហ៍​មក​នេះ តួលេខ​នៃ​ការ​វិភាគ​សំណាក​មាន​ច្រើន ដោយថ្ងៃខ្លះមានដល់ទៅ​ជាង៤០០សំណាកឯណោះ។ ចំពោះ​ការ​វិភាគ​សំណាក​មាន​ចំនួន​ច្រើន​នេះ លោកវេជ្ជបណ្ឌិតបញ្ជាក់មូលហេតុ​ថា ​កម្ពុជា​ចាប់​ផ្តើម​បើក​ការ​ហោះ​ហើរ​ពី​ប្រទេស​ផ្សេងៗ ​ហើយ​ភាគ​ច្រើន​នៃ​សំណាក​ទាំង​នោះ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ។

“យើងឃើញចំនួនអ្នកធ្វើដំណើរមានការកើនឡើង ហើយចំនួនតេស្តក៏មានការកើនឡើងដែរ រហូតដល់ប៉ុន្មានថ្ងៃមុនមានជាង ៤០០សំណាកក្នុង១ថ្ងៃ”។ ចាប់​ពី​ថ្ងៃ​ផ្ទុះ​វីរុស COVID-19 រហូត​ដល់ថ្ងៃទី៣ មិថុនានេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​​កម្ពុជា​បាន​​វិភាគ​សំណាក​​រក​​វីរុស COVID-19 សរុប​​ជាង១ម៉ឺន៣ពាន់​ករណី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: