ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    សុគន្ធ នីសា ជួបទុក្ខធំ ដោយសារជីដូន ទទួលមរណៈភាព

    BY Khmernote Media June 5, 2020
    សុគន្ធ នីសា ជួបទុក្ខធំ ដោយសារជីដូន ទទួលមរណៈភាព

    តារាចម្រៀងល្បីឈ្មោះរូបស្រស់ប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ នីសា បានជួបទុក្ខធំដោយសារតែជីដូនរបស់នាងទទួលមរណៈភាព។ តាមការបង្ហោះអោយដឹងនៅលើគណនី Facebook របស់អ្នកនាង សុគន្ធ នីសា បានអោយដឹងថា ជីដូនរបស់នាងបានទទួលមរណៈភាពកាលពីម្សិលមិញនេះ ហើយក៏មានការផ្ញើរសារចូលរួមរំលែកទុក្ខពីមិត្តសិល្បៈរួមអាជីព រួមផលិតកម្មតែមួយផងដែរ។

    អ្នកនាង សុគន្ធ នីសា បានសរសេរថា៖ “ដំណេីរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់​ ការគិតវាមិនដូចការពិត​ គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកេីតឡេីងចំពោះយេីងឡេីយ​ តែបញ្ហាគឺមានចំពោះយេីងជារៀងរហូត​ មានសុខក៏មានទុក្ខ​ តែគ្រប់គ្នាមេីលមិនឃេីញភាពស្ងប់ តែភាពស្ងប់នៅជាមួយយេីងរហូត​ អ្វីៗគឺតាមដំណេីរធម្មជាតិ​ (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ​)។“

    Share This Post:
    MPO4D jitutoto mpo4d Mpoplay