សិល្បៈ

អ៊ឹម ជីវ៉ា កែប្រែវាសនា សុខា សុខា ពីអ្នកលេង Tik Tok អោយក្លាយជាតារាក្រៅក្របខ័ណ្ឌ ហើយមានអ្នកហៅថតស្ពតពាណិជ្ជកម្មច្រើនសន្ធឹក

BY
Khmernote Media
June 5, 2020

កញ្ញា សុខា ដែលគេស្គាល់ថាជាអ្នកលេង Tik Tok ល្បីឈ្មោះម្នាក់ធ្លាប់បានសមត្ថកិច្ចនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួនដើម្បីយកទៅអប់រំណែនាំ ក្រោយពេលលេងបណ្តាញសង្គម ប្រើប្រាស់ពាក្យសំដីមិនសមរម្យនិងប៉ះពាល់ដល់កិត្តិយសមន្ត្រីរាជការជាដើម។ ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចធ្វើការអប់រំណែនាំរួចមក វាសនារបស់តារា Tik Tok រូបនេះហាក់ដូចជាមានការប្រែប្រួលខ្លាំង ក្រោយពេលដែលលោក អ៊ឹម ជីវ៉ា បានទៅធ្វើការសម្ភាសន៍និងស្វែងរកទីផ្សារអោយនាង។

បើតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា នៅលើបណ្តាញសង្គម Facebook បានអោយដឹងថាកញ្ញា សុខា រូបនេះត្រូវបានក្រុមហ៊ុនជាច្រើនហៅទៅថតសម្តែង ដូចជា ក្រុមហ៊ុន U Well , ដីឡូត៏កំពតឋានសួត៌ , ហើយចុងក្រោយនេះគឺមជ្ឈមណ្ឌលកែសម្ផស្សម្លិះ និងមានការជូនជាកាដូម៉ូតូមួយគ្រឿងថែមទៀតផង។ មជ្ឈដ្ឋានទូទៅ បានសង្កេតឃើញថា លោក អ៊ឹម ជីវ៉ា បានជួយជ្រោមជ្រែង តារា Tik Tok សុខា អោយក្លាយជាអ្នកសិល្បៈក្រៅក្របខ័ណ្ឌ ហើយមានជីវភាពប្រសើរជាងមុនផងដែរ៕

Share This Post: