បច្ចេកវិទ្យា

រដូវកាលលេងហ្គេមរបស់ realme នឹងមកដល់ក្នុងពេលឆាប់ៗនេះ ចាប់យកឱកាសនៅ realme day (ថ្ងៃទី៨ដល់ថ្ងៃទី៩ ខែមិថុនា) ដើម្បីទទួលបានទូរស័ព្ទ realme របស់អ្នក!

BY
Khmernote Media
June 6, 2020

បន្ទាប់ពី MLBB បានបង្ហាញខ្លួននៅលើព្រឹត្តិការណ៍សម្ពោធ realme C3 មក ហើយ KOLs ដ៏មានប្រជាប្រិយក៏បានលេចមុខនៅលើព្រឹត្តិការណ៍សម្ពោធ realme 6 ស៊េរី Mobile Legends Bang Bang ក៏បានរៀបចំកម្មវិធី 515 eParty ជាមួយគ្នានឹង realme ផងដែរ។ ថ្មីៗនេះដើម្បីផ្តល់នូវសកម្មភាពសប្បាយៗបន្ថែមទៀតដល់យុវវ័យនៅក្នុងប្រទេសកម្ពុជា realme មានការប្រកួតហ្គេម MLBB មួយផ្សេងទៀតជាមួយ KH Gaming។ ក្រៅពីនេះទៀតក៏បានសហការជាមួយក្រុមហ៊ុន Smart Axiata ផងដែរដើម្បីរៀបចំការប្រកួត PUBG ក្នុងខែនេះ។

សកម្មភាពកាន់តែច្រើនបង្ហាញឲ្យឃើញថាrealmeមានគោលបំណងដើម្បីក្លាយជាដៃគូហ្គេមដ៏ល្អបំផុតសម្រាប់យុវវ័យ ពួកគេព្យាយាមស្វែងយល់ និងបំពេញតំរូវការរបស់យុវវ័យតាមវិធីសាស្ត្រជាច្រើនបែប។

សហការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយហ្គេមពេញនិយមស្តាប់ទៅងាយស្រួលណាស់ នៅពេលវាបង្ហាញពីទំនុកចិត្តយ៉ាងខ្ពស់របស់ realme និងមោទនភាពចំពោះលក្ខណៈពិសេសនៃផលិតផលរបស់ពួកគេ។

វាជារឿងធម្មតាទេដែលថាការក្លាយជាទូរស័ព្ទសម្រាប់លេងហ្គេមគួរតែមានសមត្ថភាពខ្ពស់ក្នុងការប្រតិបត្តិការ ដើម្បីប្រាកដថាហ្គេមអាចដំណើរការបានដោយរលូន។ សូមមើលពីអ្វីដែល realme ដាក់បង្ហាញនៅលើទីផ្សារប្រទេសកម្ពុជាទូរស័ព្ទទាំងអស់មានដំណើរការខ្លាំងបើធៀបនឹងទូរស័ព្ទដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែល។ ដូចជា realme C3, realme 5i, realme 6i ជាមួយឈីបសម្រាប់លេងហ្គេមដ៏ខ្លាំង Helio G70 & G80 និងប្រភេទ Snapdragon 665 ដំបូងបង្អស់ដែលមានតម្លៃក្រោម២០០ដុល្លារ ។ realmeតែងតែព្យាយាមនាំយកឈីបល្អបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់ម៉ូដែល។ ឈរជំហរលើប្រតិបត្តិការស្មាតហ្វូន អាចនិយាយបានថា realme ពិតជាគួរតែមានមោទនភាពពិតមែន។

ក្រៅពីនេះអេក្រង់អត្រា refresh rate 90Hzកំពុងក្លាយជាចំណុចសំខាន់ដែលអ្នកលេងហ្គេមចង់បាន។ realme បានចាប់ផ្តើមអនុវត្តបច្ចេកវិជ្ជាកម្រិតខ្ពស់នេះទៅលើទូរស័ព្ទកម្រិតមធ្យម ហើយនាំយក realme 6 និង realme 6pro ចូលមកទីផ្សារប្រទេសកម្ពុជា។

ដើម្បីធានានូវបទពិសោធន៍នៃការកំសាន្តកាន់តែយូរ ផលិតផលរបស់ realme បាននាំមកនូវថ្មទំហំធំ ៥០០០mAh ឬសាកថ្មល្បឿនលឿន៣០វ៉ាត់។ បើនិយាយពីលក្ខណៈពិសេសទាំងអស់ ទូរស័ព្ទrealmeមានតម្លៃល្អបំផុតសម្រាប់ការលេងហ្គេម។

ឥលូវនេះ realme dayនឹងមកដល់ឆាប់ៗនេះជាមួយនឹងបូ្រម៉ូសិនដ៏អស្ចារ្យ សូមពិនិត្យមើលពត៌មានលំអិត និងទទួលយកទូរស័ព្ទ realme ថ្មីសម្រាប់អ្នក ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលលេងហ្គេមឲ្យបានល្អ!

Share This Post: