សិល្បៈ

អាសូរណាស់ ! អតីតតារាចម្រៀងល្បីឈ្មោះ សែម សង្វាត ធ្លាក់ខ្លួនឈឺស្គមស្គាំង ប្រឹងលក់ផ្លែឈើរកប្រាក់មើលជំងឺ និងចិញ្ចឹមជីវិត

BY
Khmernote Media
June 6, 2020

លោក សែម សង្វាតជាអតីតសមាជិកក្រុម EV BAND ជាមួយនឹងលោក ឃុំ ប៉ុណ្ណាដែត, យក់ ឋិតរដ្ឋា,ឱក សុគន្ធកញ្ញា និងបូរ វិចិត្រ បានធ្លាក់ខ្លួនស្គមស្គាំង និងមានវិបត្តិសេដ្ឋកិច្ច ធ្វើឲ្យលោកមានការលំបាកដោយត្រូវមានបន្ទុកចិញ្ចឹមកូនប្រុស៣រូប ព្រមទាំងម្តាយចាស់ជរា និងបងស្រីបង្កើត។ ថ្មីៗនេះដែរគេសង្កេតឃើញថា លោក សែម សង្វាត បានប្រឹង Live វិដេអូលក់ផ្លែឈើ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារនិងព្យាបាលជំងឺ ដោយក្នុងនោះលោកមានលក់ផ្លែធូរ៉េន សាម៉ាវ មង្ឃុត ក្រូច ទៀប ប៊ឺរ និងផ្លែរឈេីផ្សេងៗទៀត ហើយលោកអ្នកអាចធ្វើការទំនាន់ទំនងទិញបាន តាមរយះលេខទូរសព្ទ័ 011663008/093591860។

គួររំលឹកថាលោក សែម សង្វាត គឺជាម្ចាស់បទ “កម្មករឆ្លងដែន” មានជំងឺជាបន្តបន្ទាប់ ដូចជា ក្រពះ ពោះវៀន រាំរ៉ៃ និងថ្លើមប្រភេទ B ក៏ដូចជា លំពែងធ្លាក់មួយចំហៀង លោកតែងប្រើថ្នាំពេទ្យជាប្រចាំ សព្វថ្ងៃនេះ លោក សែម សង្វាត ជាពោះម៉ាយទទួលភារកិច្ចចិញ្ចឹម កូនប្រុសទាំងអស់បីនាក់ ម្តាយចាស់ជរាម្នាក់ និងបងស្រីរបស់លោកម្នាក់ទៀត៕

Share This Post: