បច្ចេកវិទ្យា

ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ល្បីថាមានអេក្រង់ដល់ទៅ 3ឯណោះទំហំ 3.5អ៊ីញ ប្រភេទ OLED

BY
Khmernote Media
May 7, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បាននឹងកំពុងធ្វើការលើស្មាតហ្វូនម៉ូដែលថ្មីជាមួយនឹងឈ្មោះកូដថា  “Winner”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្មាតហ្វូននេះត្រូវបានគេជឿថា អាចបត់បាន និងមានអេក្រង់ដល់ទៅ 3ឯណោះទំហំ 3.5អ៊ីញ ប្រភេទ OLED ដោយពីរគឺនៅខាងក្នុង និងមួយទៀតគឺនៅខាងក្រៅ។

គួរបញ្ជាក់ផងដែរថា អេក្រង់ខាងក្នុងដែលមានដល់ទៅពីរ នឹងមានទំហំដល់ 7អ៊ីញប្រសិនបើយើងបត់វាចូលគ្នា។ មិនតែប៉ុណ្ណោះ យើងតាមការបែកធ្លាយមួយចំនួនបានលើកឡើងថា ម៉ូដែលស្មាតហ្វូនថ្មីនេះនឹងត្រូវបានបង្ហាញក្នុងកំឡុងខែវិច្ឆិកា។ ទាក់ទងទៅនឹងឈ្មោះពិតប្រាកដរបស់ស្មាតហ្វូនបត់បាននេះ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែពាក្យចចាមអារាមមួយចំនួនផ្សេងទៀតក៏បានលើកឡើងដែរថា ក្នុងព្រឹត្តិការណ៍ Mobile World Congress in February 2019 ត្រកូលស្មាតហ្វូន Galaxy ថ្មីរបស់ក្រុមហ៊ុន Samsung នឹងត្រូវបានបង្ហាញ ហើយសម្រាប់ចំនួននៃការផលិត គឺត្រឹមតែ 300,000-500,000គ្រឿប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ក្នុងជំហានដំបូង។

Fu

ប្រភព៖ idownloadblog

Share This Post: