ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទម្លាប់អាក្រក់របស់បុរសទាំង ៦ដែលនារីមិនគួរចំណាយពេលអត់ប្រយោជន៍រស់នៅជាមួយ

    BY Khmernote Media May 7, 2018
    ទម្លាប់អាក្រក់របស់បុរសទាំង ៦ដែលនារីមិនគួរចំណាយពេលអត់ប្រយោជន៍រស់នៅជាមួយ

    ជីវិតគូតែងមានការខ្វែងគំនិតជារឿងធម្មតា ប៉ុន្ដែបញ្ហាខ្លះអ្នកអាចគិតថាមិនជាបញ្ហាអ្វីតែនៅពេលដែលរស់នៅជាមួយគ្នាយូរទៅ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញនូវបញ្ហាទាំងនោះ។ ហេតុនេះកុំប្រញាប់ធ្វើការសម្រេចចិត្តពេក អ្នកគួរតែធ្វើការស្វែងយល់ពីគ្នាឲ្យបានល្អិតល្អន់ជាមុនសិន។ ខាងក្រោមនេះគឺជាទម្លាប់ដែលអាក្រក់របស់បុរសទាំង ៦ដែលនារីគួរតែជៀសចេញឲ្យឆ្ងាយ៖

    ១. បុរសដែលមិនមានម្ចាស់ការលើខ្លួនឯង៖ បុរសប្រភេទនេះតែងតែត្រូវការ ការចាប់អារម្មណ៍ពីអ្នកដទៃជានិច្ចជាពិសេសជាប្រភេទមនុស្សដែលត្រូវការស្នេហាដែលឥតខ្ចោះសម្រាប់ខ្លួន។ ប៉ុន្ដែគេជាមនុស្សម្នាក់ដែលមិនទទួលកំហុសឡើយបើទោះបីជារូបគេជាអ្នកខុសក៏ដោយ ជាមនុស្សដែលគិតតែពីផលប្រយោជន៍ បើសិនជានារីជួបមនុស្សប្រុសប្រភេទនេះអ្នកគួរតែដើរចេញឲ្យឆ្ងាយ។

    ២. បុរសដែលរ៉ូមែនទិចពេក៖ មានមនុស្សជាច្រើនដែលតែងតែស្រមៃចង់បានស្នេហាមួយដ៏រ៉ូមែនទិចប៉ុន្ដែអ្វីដែលពួកគេរំពឹងទុក វាមិនដែលបានសមបំណងរហូតនោះទេ។ ព្រោះថាបុរសប្រភេទនេះជាបុរសដែលស្រលាញ់ភាពឯករាជ្យរបស់ខ្លួន និងធ្វើឲ្យអ្នកពិបាកនៅក្នុងការចូលចុះទៅក្នុងពិភពរបស់គេ។

    ៣. បុរសដែលគ្មានទំនុកចិត្តលើខ្លួនឯង៖ វាជារឿងធម្មតាដែលមនុស្សយើងពុំមានទំនុកចិត្តលើខ្លួនឯងនូវរឿងអ្វីមួយ ប៉ុន្ដែបើសិនជាអ្នកណាត់ជាមួយនឹងបុរសដែលមិនមានទំនុកចិត្តលខ្លួនឯង និងតែងតែសួរយោបល់ រឺក៏ការយល់ព្រមពីអ្នកគ្រប់រឿងនោះវាជាសញ្ញាណមួយដែលមិនល្អ ព្រោះថាចុងក្រោយអ្នកនឹងមានអារម្មណ៍ថាគ្រប់គ្រាន់ជាមួយនឹងបញ្ហាទាំងនេះ។

    ៤. មនុស្សដែលអត្មានិយម៖ មនុស្សប្រភេទនេះគឺចាប់អារម្មណ៍ពីខ្លួនគេជាជាងគិតគូរអ្នកដទៃ ហើយរូបគេធ្វើអ្វីមួយក៏មិនដែលគិតគូរដល់អារម្មណ៍អ្នកដទៃដែរ។ នៅក្នុងករណីអ្នកជួបបញ្ហាគេនឹងមិនខ្វល់ជាមួយនឹងអ្នកឡើយ បើសិនជារឿងនោះមិនទាក់ទងជាមួយនឹងរឿងរបស់គេ។ ហេតុនេះបើសិនជាអ្នកមិនចង់មានការស្ដាយក្រោយនៅពេលខាងមុខទេនោះ អ្នកគួរតែកុំណាត់ជួបជាមួយមនុស្សប្រភេទនេះអី។

    ៥. ទម្លាប់ត្រូវការអ្នកលួងលោមគ្រប់ពេលវេលា៖ បុរសបែបនេះគឺជាមនុស្សដែលមានទម្លាប់ទន់ខ្សោយហើយត្រូវការអ្នកការពារ ក៏ដូចជាការលួងលោមពីអ្នកដទៃគ្រប់ពេលវេលា លើសពីនេះបើសិនជាដៃគូរបស់គេមិនអាចទ្រាំនឹងទម្លាបបែបនេះរបស់គេបានទេនោះ គេអាចនឹងទៅរកអ្នកថ្មីដែលអាចការពាររូបគេបាន។

    ៦. ចូលចិត្តរិះគន់៖ បុរសដែលចូលចិត្តធ្វើការរិះគន់សូម្បីតែរឿងតូចតាច ដែលធ្វើឲ្យអ្នកតែងបាត់បង់នូវទំនុកចិត្តលើខ្លួនឯងរាល់ពេល។ បើសិនជាអ្នកមិនអាចទ្រាំទ្រនូវទម្លាប់ទាំងនេះបានអ្នកគួរតែបញ្ឈប់ទំនាក់ទំនងជាមួយនឹងគេទៅ៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay