បច្ចេកវិទ្យា

សូមប្រយ័ត្ន! ព្រោះរាល់ការលុបទិន្នន័យទាំងអស់ មិនត្រូវបានលុបចោលចេញពី Hard Drive នោះទេ

BY
Khmernote Media
June 9, 2020

អ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់គួរតែដឹងថាទិន្នន័យដែលបានលុបចោលនៅតែរក្សាទុកនៅក្នុង Hard Disk ហើយភាគច្រើនអាចធ្វើការទាញយកមកវិញបាន។ ស្រដៀងគ្នានេះដែរ គឺលោកអ្នកខ្លះក៏យល់ច្រឡំថា ពេលដែលពួកគាត់សម្អាត Recycle bin នោះទិន្នន័យទាំងអស់ នឹងត្រូវបានលុបចោលដែរ តែតាមការពិតវាមិនត្រូវបានលុបចោលទាំងស្រុងនោះទេ។

ដូចនេះហើយលោកអ្នកគួរយល់ដឹងអំពីវិធីផ្សេងៗដើម្បីលុបទិន្នន័យទាំងនោះឱ្យបានអស់នៅពេលដែលចង់លក់ ឬឱ្យកុំព្យូទ័រទៅអ្នកផ្សេងនោះ។
– សម្រាប់កុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows 8 ឡើងទៅ អាចប្រើប្រាស់កម្មវិធីដែលមកជាមួយ Windows ស្រាប់ ដោយគ្រាន់តែជ្រើសយក (Fully clean the drive) ពេល Reset Windows ដើម្បីលុបចោលទិន្នន័យទាំងអស់។ ខាងក្រោមនេះគឺជាវិធីលុបទិន្នន័យជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10:
1. ចុចលើរូបភាព Windows ដែលនៅខាងក្រោម ផ្នែកខាងឆ្វេង
2. ចុចលើពាក្យ Settings
3. សរសេរពាក្យ “recovery” នៅក្នុងប្រអប់ស្វែងរក ហើយជ្រើសយកពាក្យ “Recovery options”
4. ចុច Get Started ដែលនៅខាងលើគេ
5. ចុច Remove Everything
6. ចុច Change Settings
7. ចុចលើ toggle ដើម្បីប្ដូរទៅជា “On” ហើយចុច Confirm។

– លោកអ្នកអាចសាកល្បងប្រើកម្មវិធីលុបទិន្នន័យឥតគិតលុយដូចជា DBAN (https://dban.org) ក៏បាន។
– ជាចុងក្រោយបើសិនជាលោកអ្នកមានកម្រិតយល់ដឹងពីបច្ចេកវិទ្យាទាំងអស់នេះហើយមានឯកសារសំខាន់ៗដែលមិនចង់ឱ្យជនខិលខូចទាញយកទិន្នន័យទាំងអស់នោះបាន គួរតែកម្ទេច Hard Drive នោះចោលតែម្តង៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

Share This Post: