បច្ចេកវិទ្យា

វិស្វករបង្កើត Drone យក្សដើម្បីបង្កើនភាពងាយស្រួលក្នុងការជួយសង្គ្រោះសត្វឆ្កែ (មានវីដេអូ)

BY
Khmernote Media
May 7, 2018

នេះអាចជារឿងដ៏គួរឲ្យកោតសរសើរមួយសម្រាប់អ្នកស្រលាញ់សត្វចញ្ចឹម ព្រោះកាលពីពេលថ្មីៗនេះ វិស្វករម្នាក់ដែលរស់នៅក្នុងទីក្រុង New Delhi ឈ្មោះ Milind Raj បានជួយសង្គ្រោះជីវិតសត្វឆ្កែមួយក្បាលដោយការប្រើប្រាស់ Drone មានបំពាក់ដោយក្រញ៉ាំយក្ស។

លោក Raj បានកំពុងធ្វើលំហាត់ប្រាណដោយការដើរពេលព្រឹកក្នុងទីក្រុង New Delhi ហើយភ្លាមនោះ គាត់ក៏បានលឺសម្លេងយំរបស់សត្វឆ្កែមួយក្បាល។ ដោយហេតុឆ្ងល់ គាត់បានដើរតាមសម្លេងនោះ រួចក៏ឃើញសត្វឆ្កែមួយក្បាលកំពុងជាប់ខ្លួនក្នុងបង្ហូរលូមួយដែលហូរកាត់ផ្លូវពីរ។ លោក Raj បាននិយាយថា សត្វឆ្កែមួយក្បាលនោះកំពុងស្ថិតក្នុងស្ថានភាពលំបាកវេទនាបំផុត ឯអ្វីដែលគួរឲ្យអាណិតបំផុតនោះគឺ ប្រជាជននៅតំបន់នោះលឺសម្លេងសត្វឆ្កែយំនេះ 2ថ្ងៃមកហើយ។ គ្មាននរណាម្នាក់ហ៊ានចូលទៅជួយសត្វឆ្កែនោះឡើយ ដោយហេតុលូបង្ហូរទឹកនោះកខ្វក់ខ្លាំងពេក ហើយវាមិនអាចទៅរួចឡើយប្រសិនបើមាននរណាម្នាក់ហ៊ានចូលទៅជួយសត្វឆ្កែនោះ ដោយគ្មានគ្រោះថ្នាក់ដល់ខ្លួនឯង។

ដោយក្ដីអាណិត Raj បានសម្រេចទទួលបន្ទុកនេះដោយខ្លួនឯងផ្ទាល់ ហើយបានតម្លើង Drone មួយគ្រឿងដែលមានភ្ជាប់មកជាមួយនឹងខ្សែដែលអាចជួយសង្គ្រោះដល់សត្វឆ្កែនោះបាន។ ថ្វីបើលោក Raj ធ្លាប់មានបទពិសោធន៍ក្នុងការផលិតមនុស្សយន្ដ និងបច្ចេកវិទ្យា AI មែនពិត តែលោកនៅតែត្រូវការពេលយ៉ាងហោចណាស់មួយម៉ោងដើម្បីតម្លើងឧបករណ៍ជួយសង្គ្រោះនេះដែរ។ បន្ទាប់ពីតម្លើងរួច Drone ស្លាប6 នោះមានភ្ជាប់មកជាមួយនឹងក្រញ៉ាមួយ ដែលអាចចាប់យកសត្វឆ្កែនោះបាន ហើយក្រោយមក សត្វឆ្កែមួយក្បាលនោះ ក៏ត្រូវបានលើកចេញមកវិញដោយសុវត្ថិភាព។

សូមទស្សនាវីដេអូខាងក្រោម៖

Fu

ប្រភព៖ theverge

Share This Post: