ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្វែងយល់ពីស្ថានភាពសុខភាពតាមរយៈបញ្ហាផ្សេងៗដែលកើតមានលើផ្ទៃមុខ

    BY Khmernote Media May 7, 2018
    ស្វែងយល់ពីស្ថានភាពសុខភាពតាមរយៈបញ្ហាផ្សេងៗដែលកើតមានលើផ្ទៃមុខ

    ចាប់អារម្មណ៍នូវភាពមិនប្រក្រតីដែលលេចឡើងលើផ្ទៃមុខមួយចំនួនខាងក្រោមនេះ ដើម្បីអាចកំណត់បាននូវស្ថានភាពសុខភាព ឬអត្តសញ្ញាជំងឺផ្សេងៗជាច្រើន ៖

    ១. ចង្កាបាក់ ឬផត ៖ បញ្ហាជាចង្កាផត គឺត្រូវបានចាត់ទុកថាជាផ្នែកមួយនៃដំណើរនៃភាពចាស់តាមវ័យ។ ទោះជាយ៉ាងណាក៏ដោយក្នុងវិស័យវេជ្ជសាស្ត្រ បញ្ហាចង្កាបាក់ផត គឺអាចបណ្តាលមកពីហ្សែន។ ជំងឺ Pierre Robin និង ជំងឺ Treacher Collins គឺជាមូលហេតុផ្សេងទៀតនៃបញ្ហាចង្កាបាក់ផត ហើយជាញឹកញយជំងឺនេះច្រើនកើតឡើងចំពោះក្មេងតូចៗ បណ្ដាលឲ្យពួកគេពិបាកក្នុងការដកដង្ហើម។ វេជ្ជបណ្ឌិតមួយចំនួនស្នើឲ្យធ្វើការពត់ធ្មេញ ដើម្បីទាញចង្កាមកសភាពដើមត្រឹមត្រូវវិញ ជាពិសេសក្នុងករណីធ្មេញមិនត្រង់ជួរ។

    ២. រោមលូតលាស់ច្រើនហួស ៖ ចំពោះមនុស្សស្រី ការដុះរោមនៅកន្លែងដែលមិនគួរដុះ ជាពិសេសលើផ្ទៃមុខ អាចជាបញ្ហាសុខភាពមួយហៅថា hirsutism (ស្ថានភាពដែលបណ្ដាលឲ្យរោមពណ៌ខ្មៅគ្រើមលូតលាស់ ឬដុះច្រើននៅលើខ្នង មុខ និងទ្រូង)។ ប្រភេទនៃរោមនេះ គឺមានទំនាក់ទំនងជាមួយនឹងអ័រម៉ូនបុរស ហើយក៏អាចជាតំណពូជផងដែរ។ ភាគច្រើនបញ្ហានេះត្រូវបានគេរកឃើញកើតមានចំពោះស្ត្រីដែលស្ថិតនៅភាគអាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ា។

    ៣. ស្បែកមុខស្លេកស្លាំង ៖ ភាគច្រើន គឺបណ្ដាលមកពីជំងឺខ្វះគ្រាប់ឈាមក្រហម ឬជំងឺស្លេកស្លាំង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្គាល់ឃើញថា ភាពស្លេកស្លាំង កើតមានតែចំពោះផ្នែកជាក់លាក់ណាមួយនៃរាងកាយដូចជា មុខ ឬ អវយវៈណាមួយ អ្នកត្រូវទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញភ្លាម។ ភាពស្លេក ឬសម្បុរស្លាំងអាចបណ្ដាលមកពីការថយចុះនៃលំហូរឈាម ឬកម្រិតអុកស៊ីសែនក្នុងរាងកាយធ្លាក់ចុះទាប ឬការថយចុះនៃកោសិកាឈាមក្រហម។ ភាពស្លេកស្លាំង ក៏អាចបណ្ដាលមកពីកត្តាបរិស្ថានមួយចំនួនផងដែរដូចជា ស្បែកមិនទទួល ឬត្រូវពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ឬការងាប់ជាលិកាដោយសារត្រូវត្រជាក់ ឬសម្ពាធឈាមទាបខ្លាំងពេក។

    ៤. ប្រេះបបូរមាត់ ៖ ការប្រេះបបូរមាត់ក៏អាចជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយផងដែរ ក្នុងករណីប្រសិនបើអ្នកបានធ្វើការព្យាបាលច្រើនហើយ ប៉ុន្តែស្ថានភាពនៃបបូរមាត់របស់អ្នកនៅតែមិនប្រសើរឡើង។ បបូរមាត់ប្រេះមិនឈប់អាចបណ្ដាលមកពីជំងឺ cheilitis ឬការឆ្លងវីរុស herpes (ជំងឺរើមមាត់)។ ជំងឺ cheilitis គឺកើតឡើងដោយសារតែការត្រូវពន្លឺព្រះអាទិត្យច្រើនហួសពេក។ ហើយអ្នកមិនគួរធ្វេសប្រហែលឡើយ ក៏ព្រោះចំពោះជំងឺ cheilitis ប្រសិនបើមិនទទួលការព្យាបាលទេនោះ វាអាចក្លាយទៅជាមហារីកស្បែកបាន។

    ៥. ប្រជ្រុយ ៖ ប្រសិនបើលើផ្ទៃមុខរបស់អ្នកស្រាប់តែមានដុះប្រជ្រុយដែលមានរោម ហើយមានពណ៌ប្លែក និងមានទំហំធំជាង ៦ មីលីម៉ែត្រ ចូរប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញភ្លាម ក៏ព្រោះវាអាចជារោគសញ្ញានៃជំងឺមហារីកស្បែក។

    ៦. ដំបៅ ៖ វាអាចជារោគសញ្ញានៃការឆ្លងវីរុស herpes ប្រភេទទី ១ ប្រសិនបើអ្នកឧស្សាហ៍កើតមានដំបៅនៅជុំវិញបបូរមាត់ ឬរន្ធច្រមុះ។ បើទោះបីជាវាអាចនឹងជាបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលប្រមាណជា ១ ឬ ៣ សប្តាហ៍ក៏ដោយ ប្រសិនបើវាតែងកើតឡើងញឹកញាប់ ហើយច្រើន ឬធំ នោះដើម្បីជាការប្រសើរអ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។

    ៧. ពិការផ្ទៃមុខម្ខាង ៖ ជាធម្មតា អ្នកដែលទទួលរង ឬជួបប្រទះបញ្ហាពិការផ្ទៃមុខ គឺមិនអាចកម្រើកផ្នែកម្ខាងនៃផ្ទៃមុខរបស់ពួកគេបានឡើយ។ បញ្ហានេះក៏បង្កការឈឺចាប់នៅត្រង់ថ្គាម ក៏ដូចជាក្រោយត្រចៀកផងដែរ។​​​ ការកម្រើក ឬបញ្ជាសាច់ដុំផ្ទៃមុខមិនបានបណ្តាលមកពីវីរុសមួយប្រភេទដែលសង្កត់លើសរសៃប្រសាទនៃផ្ទៃមុខ ដូច្នេះវាបណ្តាលឲ្យឈឺចាប់ និងហើម។ ទោះជាយ៉ាងណា ជំងឺនេះអាចត្រូវបានព្យាបាលជាសះស្បើយក្នុងកំឡុងពេលពី ៣ ទៅ ៦ ខែ។

    ៨. ស្បែកស្ងួត ៖ ប្រសិនបើទទួលទានទឹកបានគ្រប់គ្រាន់ និងមានរបបអាហារត្រឹមត្រូវហើយ ប៉ុន្តែបញ្ហាស្បែកមុខស្ងួតនៅតែមិនព្រមបាត់នោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ក៏ព្រោះវាអាចបណ្ដាលពីជំងឺ hyperthyroidism (លើសអ័រម៉ូនទីរ៉ូអ៊ីត) ឬជំងឺទឹកនោមផ្អែម។

    ៩. ហើម ឬដក់ក្រោមភ្នែក ៖ ជាធម្មតា ការហើម និងស្នាមដក់ក្រោមភ្នែកត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគេង។ ប៉ុន្តែប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ហើយ ប៉ុន្តែបញ្ហាហើម និងដក់ក្រោមភ្នែកនៅតែមិនព្រមបាត់នោះវាបណ្ដាលមកពី អាឡែកស៊ី ការយំមិនឈប់ ឬការទទួលទានអំបិល ឬជាតិប្រៃលើសកម្រិត។

    ១០. ក្លិនខ្យល់ដង្ហើមមិនល្អ ៖ វាមិនត្រឹមតែសំដៅ ឬកើតឡើងដោយសារតែអនាម័យមាត់មិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជារោគសញ្ញាចង្អុលបង្ហាញឲ្យដឹងថា ឆ្អឹង និងបេះដូង របស់អ្នកកំពុងស្ថិតក្នុងស្ថានភាពអាក្រក់។ យោងតាមទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេសមួយបានដកស្រង់សម្តីអ្នកស្រាវជ្រាវស្កុតឡេននៅឆ្នាំ ២០១០ ដែលបាននិយាយថា ការដុសធ្មេញកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូង។ ជាក់ស្ដែង អ្នកដែលដុសធ្មេញ ២ ដង ក្នុងមួយថ្ងៃ គឺពិតជាទទួលរងហានិភ័យនៃការកើតជំងឺបេះដូងខ្ពស់ដល់ទៅ ៧០ ភាគរយឯណោះ។

    ១១. កើតមុនជុំវិញថ្គាម ៖ វាអាចត្រូវបានបង្កឡើងដោយសារតែ ភាពតានតឹង ការប្រែប្រួលនៃអ័រម៉ូន ឬការទទួលទានថ្នាំមួយចំនួនដូចជា ថ្នាំពន្យាកំណើត ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំគ្រាប់វីតាមីន B ជាដើម។ ចំពោះស្ត្រី មុនដែលមានពណ៌ក្រហម ហើយរឹង ឬអាចលេចឡើងក្នុងលក្ខណៈប្រមូលផ្ដុំដោយខ្ទុះពណ៌សលើបបូរមាត់អាចជារោគសញ្ញា PCOS (ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវែ)។

    ១២. ស្នាមខ្សែផ្ដេក ឬជ្រួញលើថ្ងាស ៖ ស្នាមជ្រួញ និងខ្សែលើផ្ទៃមុខកើតមានច្រើន ឬតិចផ្អែកលើវ័យ ឬអាយុរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណាក៏ដោយ វាមិនត្រឹមតែជាសញ្ញានៃភាពចាស់តាមវ័យឡើយ ប៉ុន្តែវាក៏ចង្អុលបង្ហាញឲ្យដឹងពីបញ្ហាសុខភាពរាងកាយផងដែរ។ ស្នាមខ្សែផ្ដេកលើថ្ងាសអាចកើតឡើងដោយសារតែអ្នកទទួលរងភាពស្ត្រស ឬតានតឹងក្នុងអារម្មណ៍ច្រើនពេក។ ហើយស្នាមខ្សែទាំងនេះក៏បណ្ដាលមកពីរបបអាហារមិនត្រឹមត្រូវ និងផ្សារភ្ជាប់ដោយផ្ទាល់ជាមួយសុខភាពក្រពះទៀតផង ដូច្នេះប្រសិនបើអ្នកទទួលទានជាតិស្ករ និងជាតិខ្លាញ់បន្ថែមច្រើនក្នុងរបបអាហារ នោះស្នាមខ្សែទាំងនេះនឹងអាចលេចឡើង៕

    អត្ថបទ ៖ Bee

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay