ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហួសចិត្ត ! ព្រះសង្ឃមួយអង្គរងការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបានលួចថតរូបស្រីក្រមុំម្នាក់នៅលើរថភ្លើង

    BY Khmernote Media May 7, 2018
    ហួសចិត្ត ! ព្រះសង្ឃមួយអង្គរងការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបានលួចថតរូបស្រីក្រមុំម្នាក់នៅលើរថភ្លើង

    បរទេស ៖ក្នុងពេលបច្ចុប្បន្នប្រជាជនចាប់ផ្តើមអស់ជំនឿទៅលើសាសនាដោយសារតែទង្វើររបស់​ជន​ខិល​ខូច​មួយចំនួន ដែលធ្វើយកសាសនាមកធ្វើជាគ្រឿងបាំង​មុខដើម្បីប្រព្រឹត្តិ​អំពើរមិន​សម​គួរផ្សេងៗរបស់ខ្លួន។ តាម​រយៈប្រភពព័ត៌មានបរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលព្រះសង្ឃមួយអង្គបែរជាព្យាយាមលួចថត​រូបក្មេងស្រីម្នាក់ខណៈ​ពេលនាងកំពុងឈរនៅ​លើ​រថ​ភ្លើង។

    កាលពីថ្ងៃទី០៧ ខែឧសភានេះអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ដែលមានគណនីឈ្មោះ “Kamonwat Rojja​n​ad​echakul” បានបង្ហោះរូបថតហួសចិត្តមួយ ដែលបង្ហាញពី​សកម្មភាព​ព្រះសង្ឃមួយអង្គកំពុងព្យាយាម​លួច​ថត​រូបស្រីក្រមុំម្នាក់។ បន្ទាប់ពីរូបនេះចេញផ្សាយលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើន និងរងកា​ររិះគន់​យ៉ាងខ្លាំងពីបណ្តាលអ្នកប្រើប្រាស់​អ៊ីនអឺណែតទាំងនេះ។ វាជាទង្វើរដែលមិនសមរម្យនឹងធ្វើ​នោះឡើយ​ក្នុងនាម​ជាព្រះសង្ឃមួយអង្គ តែក៏មិនមាននរណាម្នាក់ដឹងថាព្រះសង្ឃនេះធ្វើដំណើរមកពីណា ហើយទៅកា​ន់ទីណា​នោះទេ។ អ្នកនិយមលេងអ៊ីនធឺណែតបានស្នើរសុំអោយក្រសួងធម្មការនិងសាសនាអន្តជាតិ ជួយ​ពិនិត្យ​ឡើង​វិញជុំវិញនឹងអាកប្បកិរិយារបស់សង្ឃទាំងពីអង្គនេះ៕
    អត្ថបទ ៖ Mali
    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay