ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងទាំង ៥ដែលសុភាពនារីគួរតែធ្វើ នៅមុនពេលដល់ថ្ងៃមង្គលការរបស់ខ្លួន

    BY Khmernote Media May 7, 2018
    រឿងទាំង ៥ដែលសុភាពនារីគួរតែធ្វើ នៅមុនពេលដល់ថ្ងៃមង្គលការរបស់ខ្លួន

    ការរៀបការគឺជារឿងដ៏សំខាន់សម្រាប់នារីគ្រប់រូប ព្រោះថាការរៀបការជារឿងមួយជីវិតហេតុនេះកូនក្រមុំត្រូវតែមានភាពស្រស់ស្អាត ក៏ដូចជាភាពឥខ្ចោះសម្រាប់ថ្ងៃសំខាន់។ ប៉ុន្ដែយើងដឹងហើយថាឲ្យដែលដល់ថ្ងៃសំខាន់នារីតែងតែមានការភ័យ និងអរដែលធ្វើឲ្យពួកគេធ្វើអ្វីមិនត្រូវ រៀបអ្វីក៏មិនសម។ ហេតុនេះនារីគួរតែគិតអ្វីមួយៗមិនគួរភ័យស្លន់នោះទេ ខាងក្រោមនេះគឺជារឿងទាំង ៥ដំណាក់កាលដែលនារីគួរតែធ្វើនៅមុនពេលរៀបការ ដើម្បីឲ្យខ្លួនទទួលបាននូវភាពស្រស់ស្អាតបំផុត៖

    ១. ការបិទម៉ាសមុខ៖ អ្នកត្រូវតែចាំថានៅថ្ងៃនោះអ្នកត្រូវស្អាតបំផុត ហេតុនេះបញ្ហាស្បែកមុខគឺជារឿងសំខាន់ដើម្បីជៀសវាងការមានកន្ទួលក្រហមនៅលើមុខ ដូចនេះអ្នកគួរតែរកអ្វីមកព្យាបាលមុខជាមុន។

    ២​. ព្យាយាមគេងឲ្យបានច្រើនតាមដែលអាចធ្វើបាន៖ ជាការពិតដែលកូនក្រមុំមានការរវល់ជាច្រើន ប៉ុន្ដែចូលអ្នកចាំថាអ្នកជាកូនក្រមុំមិនមែនជាក្រុមការងាររៀបចំនោះទេ ហេតុនេះអ្នកគួរតែឆ្លៀតពេលគេងឲ្យបានច្រើនដើម្បីមានស្មារតីពេញលេញ ក៏ដូចជាជៀសវាងការមានស្នាមខ្មៅនៅក្នុងភ្នែក។

    ៣. អ្នកគួរតែតមគ្រឿងស្រវឹង៖ អ្នកមិនគួររៀបចំពិធីជប់លៀងនៅពេលយប់មុនថ្ងៃរៀបការនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកអស់កម្លាំងសម្រាប់ថ្ងៃស្អែក។ ហេតុនេះអ្នកគួរតែធ្វើពីធិមុនពេលរៀបការយ៉ាងតិចក៏មុនពី ៤ ទៅ៥ថ្ងៃដែរ។ ហើយកូនក្រមុំគួរតែព្យាយាមផឹកទឹកឲ្យបានច្រើនព្រោះវាជួយឲ្យឃើញស្បែករបស់អ្នកថ្លាស្អាត។

    ៤. តមអាហារណាដែលបង្កឲ្យអ្នកឈឺពោះបាន៖ នៅមុនពេលពិធីមកដល់អ្នកគួរតែតមអាហារណាដែលបណ្ដាលឲ្យអ្នកអាចរាគ ព្រោះថាវាមិនមែនជារឿងល្អនោះទេដែលអ្នកកំពុងតែមានពិធីធំហើយត្រូវមកឈឺពោះកណ្ដាលពិធីនោះ។

    ៥. កុំបារម្ភពេក៖ អ្នកមិនគួរគិតគូរពេកនោះទេ ព្រោះវាអាចបណ្ដាលឲ្យអ្នកមានអារម្មណ៍តានតឹងឡើងមក ជាហេតុធ្វើឲ្យអ្នកគេងមិនបានគ្រប់គ្រាន់។ លើសពីនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រស់ថ្លានៅពេលដល់ថ្ងៃសំខាន់៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay