ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    កញ្ញា បរ៉ាម៉ី ម្ចាស់បទ “កណ្តៀវអូនស្រួយ” ត្រូវបានក្រសួងកោះហៅមកព្រមាន ក្រោយច្រៀងបទចម្រៀងប្រើពាក្យពេចន៍មិនសមរម្យ

    BY Khmernote Media June 10, 2020
    កញ្ញា បរ៉ាម៉ី ម្ចាស់បទ “កណ្តៀវអូនស្រួយ” ត្រូវបានក្រសួងកោះហៅមកព្រមាន ក្រោយច្រៀងបទចម្រៀងប្រើពាក្យពេចន៍មិនសមរម្យ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានលោកជំទាវ ភឿង សកុណា ជាប្រធាន បានធ្វើការកោះហៅកញ្ញា បរ៉ាម៉ី ដែលជាម្ចាស់បទ “កណ្តៀវអូនស្រួយ” មកធ្វើការព្រមាន ក្រោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនជុំវិញបទចម្រៀងមួយបទនេះ ដែលមានពាក្យពេចន៍មិនសមរម្យ។

    យោងតាមការបញ្ជាក់ពីលោក ប៉ុក បូរក្ស ជាប្រធាននាយកដ្ឋានផ្សព្វផ្សាយភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា «ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគោលការណ៍ធំៗចំនួន ៥ចំណុច ដែលជាវិធានការដោះស្រាយ។ ទី១៖ អប់រំ និងណែនាំ, ទី២៖ ធ្វើលិខិតព្រមានជាលាយល័ក្ខអក្សរ, ទី៣៖ លុបឈ្មោះជាសិល្បករ និងបញ្ឈប់ ឬផ្អាកសកម្មភាពសិល្បៈ ក្នុងរយៈពេលកំណត់ណាមួយ, ទី៤ និងទី៥ ចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើស្នាដៃរបស់សិល្បករប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម និងវប្បធម៌ ហើយចំពោះការកោះហៅម្ចាស់បទ “កណ្តៀវអូនស្រួយ” ចូលទៅដោះស្រាយ នៅក្រសួងនោះ គឺដើម្បីប្រជុំពិភាក្សារកដំណោះស្រាយ ប៉ុន្តែមិនទាន់ចេញលទ្ធផលជាផ្លូវការនោះឡើយទេ»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay