តារាសម្តែងដ៏ល្បីរបស់ថៃ និងជាតួឯកប្រុសក្នុងរឿង “ថងខ្វាវ” គឺលោក Saranyu Wongkrachang បានទទួលមរណៈភាព ដោយសារជំងឺមហារីក
- BY
- autoadmin
- June 11, 2020
ថៃ៖ តារាសម្តែងដ៏ល្បីរបស់ថៃគឺលោក Saranyu Wongkrachang ដែលខ្មែរយើងមួយចំនួនស្គាល់ជាតួអង្គនាយ ខាវ ក្នុងរឿង “ថងខ្វាវ” ត្រូវបានសារព័ត៌មាន bangkokpost រាយការណ៍បានស្លាប់បាត់ជីវិតហើយនៅក្នុងអាយុ ៥៩ ឆ្នាំដោយសារលោកមានជំងឺមហារីកថ្លើមកម្រិតធ្ងន់ធ្ងរមិនអាចព្យាបាលបាន។ ប្រភពខាងលើបានបន្តថា មុនស្លាប់លោក Saranyu Wongkrachang ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Chulalongkorn Memorial មួយរយៈដែរ តែដោយសារតែស្ថានភាពជំងឺរបស់គាត់ឈានដល់ដំណាក់ចុងក្រោយទៅហើយ ទើបគ្មានវេជ្ជបណ្ឌិតណាអាចជួយសង្គ្រោះជីវិតគាត់បាននោះទេ។

បើតាមក្រុមគ្រួសាររបស់សពបានប្រាប់ឲ្យដឹងថា ពិធីបុណ្យសពរបស់លោក Saranyu Wongkrachang នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ១៨ មិថុនា ខាងមុននេះ នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់តែម្តង។
សូមបញ្ជាក់ជូនថា លោក Saranyu Wongkrachang មិនត្រឹមតែជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់នោះទេ តែនៅក្នុងវិស័យសិល្បៈថៃគាត់ធ្លាប់ស្នាដៃល្បីៗជាច្រើនទៀតដូចជា និពន្ធរឿង ដឹកនាំរឿង ផលិតរឿង ធ្វើជាពិធីករ និងជាអ្នកចម្រៀងទៀតផង។ អ្វីដែលពលរដ្ឋថៃកាន់តែចាប់អារម្មណ៍និងចងចាំគាត់បំផុតនោះ គឺនៅក្នុងឆ្នាំ ២០០៨ លោក បានប្រឡូកក្នុងវិស័យនយោបាយថៃយ៉ាងសកម្មដោយផ្តើមចូលរួមជាមួយក្រុម “សម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ” និងក្រោយមកគាត់បានក្លាយជាបុគ្គលគន្លឹះម្នាក់ក្នុងការតវ៉ាបណ្តេញអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ឲ្យចេញពីដំណែងផងដែរ៕




អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
- Share This Post:






