សិល្បៈ

ចាងហ្វាងផលិតកម្មអង្គរវត្ត បង្ហោះរូបថតលើកពានរបស់កញ្ញាទូច ស៊ុននិច កាលពី ២០ឆ្នាំមុន និងបានប្រាប់ពីអត្តចរិករបស់កញ្ញាតាំងពីវ័យក្មេង

BY
Khmernote Media
June 11, 2020

លោកស្រី សំ សុវណ្ណនី ដែលជាអតីតចាងហ្វាងផលិតកម្មអង្គរ បច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក បានទម្លាយចរិតពិតរបស់កញ្ញា ទូច ស៊ុននិច កាលគ្រាដែលនាងនៅក្មេង។ លោកស្រី បានរៀបរាប់នៅលើបណ្តាញសង្គម Facebook នាពេលថ្មីៗនេះថា៖ “រូបថតដែលក្មួយស្រីកាន់ពានរង្វាន់នេះគឺខ្ញុំបានថតដោយផ្ទាល់ដៃខ្ញុំដែលជាចាងហ្វាងផលិតកម្មអង្គរវត្ត នៅថ្ងៃទីមួយខ្ញុំបានជួបឳពុករបស់នាង ថ្ងៃទីពីរគាត់បាននាំក្មួយស្រីតូចស្រីនិចមកជួបនឹងខ្ញុំតាមការសំណូមពររបស់ខ្មុំដែលខ្ញុំចង់ជួបនាង។

នាងមានចរិតសុភាព ឈរជិតឳពុក ញញឹមយ៉ាងស្រស់មិនមានវាចាអ្វីទាំអស់។ គ្រូសារមួយដែលមិនមែនជាគ្រួសារមានសម្បត្តិ មហាសាលមែន ប៉ុន្តែគឺជាគ្រួសារដ៏មានសុភមង្គលដ៏គួរឲ្យគោរពនិងជាទីរាប់អាន ដែលយើងរាល់គ្នាចង់បានមកធ្វេីជាមិត្តភក្ក័។ គ្រួសារដែលរស់នៅដោយក្រឹតវិន័យរបស់ព្រះយ៉ាងពិតប្រាកដ មានសេចក្ដីស្រឡាញ់ អំណរ មេត្រី អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ខ្ញុំបានជួបនឹងឳពុករបស់នាងប៉ុន្មានដងដែលកាលពី 7 ឫ 8 ឆ្នាំមុន នៅ Stockton in California . ខ្ញុំនឹកនាងជានិច្ច រូបថតនេះខ្ញុំថតជាមួយនាងនឹងឳពុករបស់នាងនិងនាងនារីរត្ធគុន្ធា នៅ South Carolina USA ,May God Continue Bless all her family as well forever”៕

Share This Post: