បច្ចេកវិទ្យា

សម័យស៊ីពណ៌ ស៊ី RAM ធំ 4GB ស៊ីទំហំផ្ទុកធំ128GB នោះគឺ OPPO A31 តម្លៃត្រឹមតែ 179$

BY
srey nuch
June 11, 2020

ភ្នំពេញ៖ បានឭ 100ដង មិនស្មើនឹងបានឃើញ ឬចាប់កាន់ 1ដងនោះគឺ OPPO A31 ពណ៌បៃតង Lake green ថ្មី ដែលជាពណ៌តំណាងឲ្យជីវិតរស់រវើកនៃធម្មជាតិ បានចេញលក់ហើយជាមួយនឹងស្តុកមានកំណត់ (Limited Edition) ពិតជាស្អាតទាក់ទាញ លេចធ្លោ សាកសមនឹងអ្នកដែលស្រឡាញ់ចូលចិត្តធម្មជាតិ ថែមទាំងដំណើរការកម្មវិធីកាន់តែលឿនរលូនដោយមាន RAM 4GB និងទំហំផ្ទុកទិន្នន័យធំ 128GB ROM តម្លៃដ៏គាប់ចិត្តត្រឹមតែ 179$ ពិតជាអេម ។

មិនត្រឹមតែមានពណ៌ស្រស់ស្អាត OPPO A31 មានគុណសម្បត្តិល្អៗជាច្រើនរួមមាន កាមេរ៉ាក្រោយ 3គ្រាប់ 12MP + 2MP + 2MP មានមុខងារថតរូប Portrait Mode 2.0 កាមេរ៉ាមុខទំហំ 8MP ជួយឲ្យការថតរូប Selfie ច្បាស់ស្អាត គួបផ្សំនឹងបច្ចេកវិទ្យាជំនួយល្បឿន Game Boost 2.0 សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមតាមស្មាតហ្វូន ពិតជាជាប់ចិត្តមិនខាន រីឯ RAM វិញដល់ទៅ 4GB អាចដំណើរការកម្មវិធី និងហ្គេមច្រើនក៏គ្មានបញ្ហា ឬបារម្ភរឿងគាំងកម្មវិធី ចំណែក ROM ធំដល់ទៅ 128GB លោកអ្នកអាចធ្វើការដោនឡូតកម្មវិធីនានា ហ្គេម និងផ្ទុកទិន្នន័យបានកាន់តែច្រើន រួមទាំងចំណុចខ្លឹមៗផ្សេងៗទៀតរួមមាន៖
1.ថាមពលថ្មធំ 4230mAh ប្រើបានយូរ ពេញមួយថ្ងៃស៊ីផុយ
2.អេក្រង់ធំច្បាស់បែបធម្មជាតិទំហំ 6.5″ HD+ បែបតំណក់ទឹកដ៏ទាក់ទាញ
3.ការរចនាពណ៌បែប 3D Gradient ទាក់ភ្នែក
4.បច្ចេកវិទ្យាស្កេនមុខដោះសោរ និងស្កេនក្រយ៉ៅដៃផ្នែកខាងក្រោយ ងាយនិងមានសុវត្ថិភាព
5.ប្រព័ន្ធប្រតិបត្តិការ MTK P35 Octa-Core, 2.3GHz
6.ប្រព័ន្ធដំណើរការ ColorOS 6.1 + Android 9.0
7.បច្ចេកវិទ្យាជំនួយល្បឿនលេងហ្គេម Game Boost 2.0

អ្នកដែលធ្លាប់ប្រើ OPPO A31 ពិតជាដឹងរួចមកហើយជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ផ្ដិតយកការចងចាំដ៏អស្ចារ្យ ថតរូបកាន់តែសម្បូរបែប ពិសេសផ្តល់នូវកម្រិតនៃរូបភាពច្បាស់ល្អ ស្រស់ស្អាតតាមបែបធម្មជាតិ កាន់តែថត កាន់តែជក់ចិត្ត ស្មាតហ្វូនដែលមានគុណភាពលើសពីតម្លៃ ពិតជាមិនខកបំណងឡើយ។ ចំពោះតម្លៃវិញ ក៏ដឹងតែកប់ចិត្ត ដិតបេះដូងគឺត្រឹមតែ 179 ដុល្លារតែប៉ុណ្ណោះ។ លក្ខណៈពិសេសឡូយចឹង ពណ៌ទាក់ទាញ RAM ក៌ធំ ROM ក៌ធំ តម្លៃទាក់ចិត្តបែបនេះ និងអាចប្រើបានធម្មតាជាមួយនឹង Google Service និងដោនឡូតកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនគិតថ្លៃពី Play Store បើចឹងៗ មិនស្រលាញ់ មិនទាក់ចិត្ត មិនដូរស៊េរី ទើបចម្លែក៕

Share This Post: