បច្ចេកវិទ្យា

បន្ទាប់ពីអាជីវកម្មស្មាតហ្វូនជាប់ក្នុងចំណាត់ថ្នាក់កំពូលទី4 មក អាជីវកម្មថ្មីមួយទៀតក៏បានចាប់ផ្តើមបើក គឺ realme AIoT នឹងចូលមកក្នុងទីផ្សារប្រទេសកម្ពុជានាពេលខាងមុខនេះ

BY
srey nuch
June 12, 2020

ភ្នំពេញ៖ យោងតាមទិន្នន័យពី counterpoint បានអោយដឹងថា realmeបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ចំនួនលក់នៃអាជីវកម្មស្មាតហ្វូនបានឈានដល់ចំណាត់ថ្នាក់កំពូលទី៤ក្នុងប្រទេសកម្ពុជា។ ហើយកាលពីថ្មីៗនេះ realmeបានប្រកាសជាផ្លូវការថា ក្រៅពីអាជីវកម្មស្មាតហ្វូន ផលិតផល AIoTរបស់realme ក៏ជិតនឹងឈានចូលមកដល់ប្រទេសកម្ពុជាជាផ្លូវការផងដែរ ។

realme Audio AIoT Global over 1 million Sell-out

រហូតមកដល់ ខែមេសា ឆ្នាំ២០២០ ចំនួនលក់នៃផលិតផលAIoTរបស់realmeនៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ម៉ូដែលផលិតផលAIot ដែលបានដាក់ប្រកាសកាលពីកន្លងទៅ(រួមទាំង realme Buds Airនិងrealme Bandជាដើម) បានមានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាននិងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។ ហើយនា ពេលខាងមុខនេះ realmeកម្ពុជានឹងដាក់សម្ភោធជាលើកដំបូងនូវផលិតផលAIoTនៅថ្ងៃទី ១៦ខែមិថុនានិងប្រកាសជាផ្លូវការនូវផលិតផលAIoTបានចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។ហើយដូចគ្នាដែរទៅនឹងអាជីវកម្មស្មាតហ្វូនដែរ ការរំពឹងរបស់realmeទៅលើផលិតផលAIoT គឺអាចក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យនៅប្រទេសកម្ពុជា ធ្វើអោយយុវវ័យទទួលបានបទពិសោធដ៏ឆ្លាតវៃដែលនាំមកនូវការសប្បាយ។

ម៉ាកផលិតផលបច្ចេកវិទ្យាដែលហ៊ានឆ្ពោះទៅមុខនាំមកនូវផលិតផលដែលពេញនិយមដល់យុវវ័យ ដោយឈរលើជំហរ”អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” ” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នានិងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់អតិថិជន។ បើតាមព័ត៌មានបានអោយដឹងថា ផលិតផលដែលជិតនឹងដាក់ប្រកាសនៅក្នុងទៅផ្សារប្រទេសកម្ពុជាឆាប់ៗនេះគឺមានrealme Buds Air Neo និងrealme Watch ។ ដោយឆ្លងកាត់ប្រព័ន្ធកណ្តាលរបស់realme គឺការភ្ជាប់តាមរយៈ realme Link app, ដោយឆ្លងកាត់ការភ្ជាប់តាមរយៈទូរស័ព្ទជាមួយនឹងផលិតផលAIoTពេញនិយមជាច្រើនផ្សេងទៀត នេះនាំអោយការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាកាន់តែមានភាពអស្ចារ្យនិងមានភាពងាយស្រួលថែមទៀត។

ចាប់តាំងពីrealmeបានបង្កើតឡើងដំបូងមកគឺបានប្តេជ្ញាចិត្តធ្វើជាម៉ាកយីហោមួយដែលយល់ពីយុវវ័យបំផុត ហើយrealme Watch និងrealme Buds Air Neo ដែលជិតនឹងដាក់ប្រកាសនៅក្នុងប្រទេសកម្ពុជានេះផងដែរនិងជាផលិតផលបច្ចេកវិទ្យាមួយដែលយុវវ័យតែងតែប្រើប្រាស់ជាប្រចាំនោះ គឺជាជំហ៊ានឈានទៅមុខមួយដែល realme បានខិតខំប្រឹងប្រែងធ្វើអោយក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមរបស់យុវ័យ។ សង្ឃឹមថាការដាក់ប្រកាសផលិតផលAIoTលើកនេះ realme នឹងនាំភាពភ្ញាក់ផ្អើលថ្មីមកអោយយើងទាំងអស់គ្នា។

🤗ដល់ពេលថែរក្សាសុខភាពអោយល្អជាងមុនហើយ!#រង់ចាំជួបខ្ញុំណា!#comingsoon #realmeWatch #AIoT #fitter #realme #realmeKH

Posted by realme on Thursday, 11 June 2020

Share This Post: