ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បែកធ្លាយមុខងារពិសេស 2របស់ Galaxy S10! ចេញមកវាយ iPhone X ចំៗតែម្ដង…

    BY Khmernote Media May 8, 2018
    បែកធ្លាយមុខងារពិសេស 2របស់ Galaxy S10! ចេញមកវាយ iPhone X ចំៗតែម្ដង…

    ដូចទៅនឹងស្មាតហ្វូនកំពូលៗរបស់ក្រុមហ៊ុនដទៃដែរ គឺក្រុមហ៊ុន Samsung តែងនាំមកនូវការអភិវឌ្ឍសម្រាប់ជំនាន់ក្រោយៗនៃស្មាតហ្វូនខ្លួន ហើយសម្រាប់ Galaxy S10 និងទទួលបានអ្វីដែលថ្មី លើសពី Galaxy S9 ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារទៅទៀត។

    យោងតាមពាក្យចចាមអារាម កំពូលស្មាតហ្វូន Galaxy S10 អាចនឹងត្រូវបានបង្ហាញនាកំឡុងត្រីមាសទី2 ឆ្នាំ2019 ជាមួយនឹងការអភិវឌ្ឍដ៏អស្ចារ្យបំផុត 2ចំណុចនេះ៖

    1/ បន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់

    កំពូលស្មាតហ្វូន Galaxy S10 នេះហើយអាចជាម៉ូដែលដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Samsung ដែលមានភ្ជាប់មកជាមួយនឹងបន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់។ ទោះជាយ៉ាងណា បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់លើបណ្ដាស្មាតហ្វូនមួយចំនួនដែលដាក់លើទីផ្សាររួចមកហើយដូចជា Vivo V20 ជាដើម។

    2/ 3D Imaging Sensor

    ចំណុចចាក់ដោតថ្មីមួយ ដែលយើងទាំងអស់គ្នានឹងទទួលបាននៅលើកំពូលស្មាតហ្វូន Galaxy S10 គឺបច្ចេកវិទ្យា 3D Imaging Sensor នេះផ្ទាល់តែម្ដង។ ជាការពិតណាស់ ការធ្វើបែបនេះគឺដើម្បីប្រគួតប្រជែងជាមួយនឹង iPhone X របស់ក្រុមហ៊ុន Apple ចំៗតែម្ដង ទាក់ទងទៅនឹងបច្ចេកវិទ្យាកាមេរ៉ា TrueDepth។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ធ្លាប់បានណែនាំម្ដងរួចមកហើយទាក់ទងទៅនឹងបច្ចេកវិទ្យា AR Emoji ដែលត្រូវបានបំពាក់លើម៉ូដែលស្មាតហ្វូន Galaxy S9 និង S9+។ ហើយបច្ចេកវិទ្យានេះ ក៏ហាក់ដូចជាវាយប្រហារ Animoji ដែលបំពាក់លើ iPhone X ដែរ។ សរុបមកវិញ ឆ្នាំក្រោយយើងនឹងមានរឿងល្អមើលច្រើនសម្រាប់ក្រុមហ៊ុនទាំងពីរនេះ។

    Fu

    ប្រភព៖ idropnews

    Share This Post:
    MPO4D jitutoto mpo4d Mpoplay