ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារតែហេតុផលមួយនេះសោះ ទើបស្រ្តីអ្នកគ្រប់គ្រងម្នាក់ទះកំផ្លៀងនិងអោយបុគ្គលិករបស់ខ្លួនវារលើឥដ្ឋដូចសត្វធាតុ

    BY Khmernote Media May 8, 2018
    ដោយសារតែហេតុផលមួយនេះសោះ ទើបស្រ្តីអ្នកគ្រប់គ្រងម្នាក់ទះកំផ្លៀងនិងអោយបុគ្គលិករបស់ខ្លួនវារលើឥដ្ឋដូចសត្វធាតុ

    ប្រទេសចិន ៖ ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់គួរមានវវិធីសាស្រ្តល្អជាងការដាក់ទោសដោយហឹង្សារឺប្រមាថទៅលើបុគ្គលិករបស់់ខ្លួន ព្រោះវាមិនទៅជាទង្វើរដែលមិនសមគួរនឹងធ្វើទល់តែសោះ។ តាមប្រភពព័ត៌មានចិនបានចុះផ្សាយករណីមួយ ដែលអ្នកគ្រប់គ្រងស្រីម្នាក់ត្រូវបានគេរិះគន់ពេញបណ្តាញសង្គមក្រោយនាងបានប្រើប្រាស់ហហឹង្សាដាក់បុគ្គលិកក្រោមបង្គាប់ខ្លួន។ តាមរយៈវីដេអូដែលបង្ហោះក្នុងបណ្តាញសង្គម បានបង្ហាញពីសកម្មភាពស្រ្តីជាអ្នកគ្រប់គ្រងរូបនោះបានទះកំផ្លៀងបុគ្គលិកប្រុស៦នាក់ ថែមទាំងអោយពួកគេវានៅលើឥដ្ឋដូចសត្វធាតុទៀតផង។


    ហេតុការណ៍នេះបានកើតឡើងក្នុងកំឡុងពេលបូកសរុបការងារក្នុងក្រុមហ៊ុនអចលនៈទ្រព្យមួយ ដែលមានទីតាំងនៅក្នុងទីក្រុង Yichang ខេត្ត Hubei។ អ្នកប្រើប្រាស់បណ្តាាញសង្គមប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងទង្វើរដ៏ហួសហេតុមួយនេះ។ ក្រផោយពីរងការរិះគន់លោក Hu ត្រូវជាប្រធានក្រុហ៊ុនមួយនេះបានចេញមុខមបកស្រាយថា”បុគ្គលិកទាំង៦នាក់នេះមិនអាចសម្រេចផែនការបាន នៅពេលដែលអ្នកគ្រប់គ្រងស្រីរបស់យើងសួរថាតើពួកគេចង់បានការដាក់ទោសបែបណា? ពួកគេក៏ឆ្លើយថាទះកំផ្លៀង”។ ស្រ្តីអ្នកគ្រប់គ្រដែលមានឈ្មោះ Zhang បានចាកចេញពីការងារបណ្តោះអាសន្នបន្ទាប់ពីមានប្រតិកម្មប្រឆាំងខ្លាំងក្លាលើទង្វើរដែលនាងបានធ្វើនោះ៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

    អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay