ចុមយក្ស! ក្នុងឆ្នាំ2019 ខាងមុខនេះ ល្បីថា iPhone នឹងមានកាមេរ៉ាក្រោយដល់ទៅ3 ឯណោះ!
- May 8, 2018
សម្រាប់ពេលបច្ចុប្បន្ន Huawei គឺជាក្រុមហ៊ុនដំបូងបង្អស់លើពិភពលោកដែលមានស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយដល់ទៅ 3ឯណោះ ហើយនោះគឺ P20 Pro។ ទោះជាយ៉ាងណា សម្រាប់ការរកឃើញថ្មីនេះអាចនឹងត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន Apple ដែរ ពោលគឺ iPhone ជំនាន់ក្រោយអាចនឹងមានកាមេរ៉ាក្រោយ 3ដូចគ្នា។

យោងតាមអ្នកវិភាគរបស់ក្រុមហ៊ុន Yuanta Securities លោក Jeff Pu បានលើកឡើងថា ក្រុមហ៊ុន Apple នឹងធ្វើការណែនាំយ៉ាងហោចណាស់មួយក្នុងចំណោម iPhone ដទៃទៀត ដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3គ្រាប់ឯណោះ។
ទោះជាយ៉ាងណា យើងពុំទាន់ទទួលបានការបញ្ជាក់ណាមួយពីក្រុមហ៊ុនឡើយ ប៉ុន្ដែយោងតាមការលើកឡើងរបស់គេហទំព័រសារពត៌មានមួយចំនួនរបស់ប្រទេសចិន គឺកាមេរ៉ាក្រោយ 3គ្រាន់នេះមានសមត្ថភាពអាច Zoom x5 ឯណោះ ហើយមួយក្នុងចំណោមកាមេរ៉ាទាំង3 នឹងមានទំហំ 12MP។
គួរបញ្ជាក់ផងដែរថា ប្រសិនបើការលើកឡើងខាងលើនេះគឺជាការពិត នោះយើងអាចសន្មត់បានថា iPhone ដែលមានកាមេរ៉ាក្រោយ 3នឹងមានតម្លៃថ្លៃជាងគេបង្អស់ប្រចាំឆ្នាំ2019។ ដូចគ្នាទៅនឹងឆ្នាំនេះដែរ iPhone X គឺជាម៉ូដែលស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃថ្លៃបំផុត ហើយកាមេរ៉ាក្រោយគឺមាន 2គ្រាប់។

Fu
ប្រភព៖ gsmarena
- Share This Post:






