សាឌី ក្តៅស្លឹកត្រចៀក ប្រតិកម្មភ្លាមៗ ក្រោយឃើញគេរិះគន់ មាន សូនីតា ស្លៀកសិចស៊ី នៅសមុទ្រ
- June 15, 2020
កញ្ញា សាឌី ដែលជាពិធីការនី និងជាតារាសម្តែងល្បីឈ្មោះ បានបញ្ចេញប្រតិកម្មភ្លាមៗក្រោយឃើញគេរិះគន់ កញ្ញា មាន សូនីតា ថាស្លៀកពាក់សិចស៊ីខណៈដែលនាងទៅដើរលេងនៅសមុទ្រ។ ផេក Facebook មួយបានធ្វើការរិះគន់កញ្ញា មាន សូនីតា ថា “នេះហើយរាជនីក្រម៉ាខ្មែរ មិនដឹងថាអីសមរឺមិនសម ខ្លួនជាតារាទៀតអីក៏ដល់ម្លឹង ពេលផុសម្តងៗគាត់និយាយថាកុំវាយតម្លៃមនុស្សតែសំបកក្រៅ ឥឡូវគាត់ស្រាតជិតអស់ហើយ” ដែលការរិះគន់មួយនេះ បានធ្វើអោយកញ្ញា សាឌី ទ្រាំមិនបានហើយក៏បានប្រតិកម្មភ្លាមៗថា៖

“OMG!! ចេះលេង IG ទេម្ចាស់ផេកហ្នឹង? មានដែលបេីកភ្នែកទាំងគូមេីលភាពរីកចំរេីននៃការស្លៀកពាក់របស់តារាអត់? រឺមួយក៏ងប់ងល់ហ្នឹងការរិះគន់គេបែបភ្លាវ dear ? Dear ឆ្លងមកពីឆ្នាំ 90s មែន បានគំនិតអត់ទាន់សម័យសោះចឹង គាត់ទៅសមុទ្រគេស្លៀកបែបហ្នឹង ព្រោះវាជា fashion របស់គាត់ ម៉េចចង់ឲ្យគាត់ស្លៀកអាវយឺត ខោក្រណាត់មែន? ទំនេៗ បង្កេីតacc IG មួយ ហេីយចូលមេីលភាពរីកចំរេីនផ្នែកស្លៀកពាក់នៃតារាទូទាំងប្រទេសផង ok? I rarely និយាយបែបហ្នឹងម៉ង តែវាជ្រុលពេក ។ Ok ចប់, bye”





- Share This Post:






