ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចង់ដឹងថា Mate 10 Pro ធន់ប៉ុណ្ណាទេ? មកមើលវីដេអូនេះទាំងអស់គ្នា… (មានវីដេអូ)

    BY Khmernote Media February 12, 2018
    ចង់ដឹងថា Mate 10 Pro ធន់ប៉ុណ្ណាទេ? មកមើលវីដេអូនេះទាំងអស់គ្នា… (មានវីដេអូ)

    ក្នុងខែនេះតែម្ដង កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei គឺ Mate 10 Pro បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចេញលក់លើទីផ្សារសហរដ្ឋអាមេរិច ដូចនេះសម្រាប់អ្នកដែលមានបំណងទិញ គប្បីដឹងឲ្យច្បាស់ពីលក្ខណៈពិសេស និងភាពធន់របស់ស្មាតហ្វូននេះឲ្យច្បាស់ ជៀសវាងការចំណាយប្រាក់ឥតប្រយោជន៍។ ដោយឡែក នាពេលថ្មីៗនេះយើងទទួលបានវីដេអូថ្មីមួយទៀតហើយពីម្ចាស់ឆានែល YouTube មានឈ្មោះថា JerryRigEverything ដែលយើងទាំងអស់គ្នាស្គាល់ហើយថា ជាមនុស្សម្នាក់ដែលចូលចិត្តយកស្មាតហ្វូនកំពូលៗមកធ្វើតេស្តសាកល្បងយ៉ាងសាហាវៗបំផុត។ 

    សម្រាប់លើកនេះ ក៏មិនខុសអីពីសព្វដងដែរ ហើយសម្រាប់ស្មាតហ្វូនកំពូលដែលម្ចាស់ឆានែលរូបនេះនឹងយកមកធ្វើតេស្តគឺ Mate 10 Pro របស់ក្រុមហ៊ុន Huawei។ ទាក់ទងទៅនឹងការធ្វើតេស្តសាកល្បងនេះ ត្រូវបានធ្វើឡើងជាច្រើនដំណាក់កាលដែលមានទាំង ឆ្កូត ដុត និងពត់ផងដែរ។ គួរបញ្ជាក់ផងដែរថា Huawei Mate 10 Pro ត្រូវបានបំពាក់ដោយអង្គផ្ទុកទិន្នន័យទំហំ 128GB ជាមួយនឹងទំហំ RAM 6GB។ ចំពោះថាមពលថ្មមានទំហំ 4,000mAh និងមានភ្ជាប់មកជាមួយបច្ចេកវិទ្យាមិនចូលទឹក និងធូលី IP67 ផងដែរ។

    Fu

    ប្រភព៖ phandroid

    Share This Post:
    MPO4D jitutoto mpo4d Mpoplay