សិល្បៈ

គួរអោយសោកស្តាយ! បវរកញ្ញាចក្រវាលកូឡុំប៊ី ឆ្នាំ២០១១ ត្រូវកាត់ជើងចោលម្ខាង ទាំងវ័យក្មេង ដោយសារបញ្ហាមួយនេះ

BY
autoadmin
June 16, 2020

វាពិតជារឿងមួយដែលគួរឱ្យសោកស្ដាយណាស់ ដែលនាង Daniella Álvarez បវរកញ្ញាចក្រវាលកូឡុំប៊ី ឆ្នាំ២០១១ ដ៏ស្រស់ស្អាតនិងមានជើងស្រលូនវែងៗ ត្រូវបានពេទ្យកាត់ជើងចោលម្ខាង ប៉ុន្តែយ៉ាងណានាងនៅតែមិនចុះចាញ់ចំពោះរឿងអាក្រក់នេះឡើយ។ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះ នាង Daniella Álvarez បានបង្ហោះរូបថតជាច្រើនជាមួយគ្រួសារយ៉ាងរីករាយ ដែលបង្ហាញពីស្ថានភាពរបស់នាងបន្ទាប់ពីការវះកាត់ជើងរួច ទៅក្នុងបណ្តាញសង្គម Instagram។

នាង Daniella Álvarez បានសរសេរថា៖ «ជើង? ហេតុអ្វីខ្ញុំត្រូវការវាប្រសិនបើខ្ញុំមានស្លាបហោះ។ ព្យាយាមឡើង!។ គួរឱ្យដឹងដែរថា នាង Daniella Álvarez បានធ្វើការវះកាត់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ហើយមូលហេតុដែលនាងត្រូវកាត់ជើងចោល គឺដោយសារនាងមានសាច់ចម្លែកមួយដែលមានទីតាំងស្ថិតនៅក្រោមឆ្អឹងជំនីខាងឆ្វេងដែលមានទំហំប៉ុនកាក់។ នាងបានទទួលការវះកាត់ចំនួន ៣ដង ដើម្បីវះកាត់យកដុំសាច់ចេញ ប៉ុន្តែចុងក្រោយនាង Daniella Álvarez មានផលវិបាកនៅក្នុងសរសៃឈាម ឈាមមិនរត់នៅជើងខាងឆ្វេង ដែលបណ្ដាលឱ្យនាងត្រូវកាត់ជើងនោះចោលបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Caracol TV

Share This Post: